Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះមុនីធម្មវេទី ឡាំ អិត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង នៅស្រុកសណ្ដាន់

ព្រះមុនីធម្មវេទី ឡាំ អិត និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង នៅស្រុកសណ្ដាន់

(កំពង់ធំ)÷នៅព្រឹកថ្ងៃអាទិត្យ ០៤កេីត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត និងជាព្រះប្រធានមូលនិធិសង្គហទានសង្គមខេត្តកំពង់ធំ លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្ត និងសហការី បាននាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះ២គ្រួសារ នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៤:០០នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

លោក ហឿន យ៉ិនធីរ អនុប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ បានបញ្ជាក់ថាមាន ករណីភ្លើងឆេះផ្ទះនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ក្នុងហេតុការណ៍ភ្លើងឆេះនេះដែរ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារអស់ទាំងស្រុង និងសម្ភារៈជាច្រើនក្នុងនោះ÷ គ្រួសាររងគ្រោះទី១ម្ចាស់ផ្ទះឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិផ្ទះ១ខ្នងផ្ទះធ្វើអំពីឈើ ប្រក់គ្បឿងង ជញ្ជាំងក្ដារទំហំ៧,៥ម៉ែត្រx១២ម៉ែត ឆេះអស់ទាំងស្រុង និងគ្រួសារទី២ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិផ្ទះ១ខ្នងទំហំ៧ម៉ែត្រx១៤ម៉ែត្រ ប្រក់គ្បឿង ជញ្ជាំងក្ដារ និងសម្ភារៈមួយចំនួនទៀត។

ព្រះមុនីធម្មវេទី ឡាំ អិត មានសង្ឃដីកា ពីការចូលរួមសោកស្ដាយ ដែលបានបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាព្រះសង្ឃ និងក្រុមការងារខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះនឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ។

 ព្រះមុនីធម្មវេទី ឡាំ អិត ព្រះរាជាគណៈកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ព្រះសមុហ៍គណខេត្ត បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ ព្រោះរដូវនេះជារដូវក្តៅសូមប្រុងប្រយ័ត្នទាំងអស់គ្នា។

គួរបញ្ជាក់ផងដែរថា អំណោយធម៌ដែលផ្ដល់ជូនដល់២គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន÷ អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ សម្ភារៈប្រេីប្រាស់ និងថវិកាមួយចំនួនផងដែរ។ អត្ថបទមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains