Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកតាំងគោក អញ្ជើញក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់

អភិបាលស្រុកតាំងគោក អញ្ជើញក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់

(កំពង់ធំ)៖ សមិទ្ធផលនានាដែលត្រូវបានកសាងឡើងសម្រាប់ព្រះពុទ្ធសាសនា ព្រះសង្ឃ និងពុទ្ធបរិស័ទ ត្រូវបានធ្វើឡើងពិធីបុណ្យឆ្លង និងពុទ្ធាពិសេកក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់ ដែលស្ថិតក្នុងឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។ 

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប៊ុន ឈួន ប្រធានក្រុមប្រឹក្សាស្រុក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក មន្រ្តីរាជការ កងកម្លាំងទាំងបីចំណុះឱ្យរដ្ឋបាលស្រុកតាំងគោក លោកយាយ លោកតា ប្រជាពលរដ្ឋ និងសិស្សានុសិស្សប្រមាណ៥០០នាក់ អញ្ជើញក្នុងពិធីឆ្លងសមិទ្ធផលនានាក្នុងវត្តរស្មីសាមគ្គី ហៅវត្តពង្រចាស់។
  
លោកអភិបាលស្រុក បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតឆ្លៀសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជាទទួលបានសុខសន្តិភាព និងសម្រេចបានការអភិវឌ្ឍគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ សម្រាប់ផ្នែកពុទ្ធចក្រ ពុទ្ធសាសនាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្លាយជាកម្លាំងមួយដែលជួយពង្រឹងសង្គមកម្ពុជាមានសាមគ្គីភាព និងជាម្លប់សម្រាប់ប្រជាជនទូទាំងប្រទេស។ 

លោកក៏បន្តទៀតថាសមិទ្ធផលថ្មីមួយដែលកើតចេញពីការដឹកនាំ កសាងរបស់ព្រះអង្គចៅអធិការវត្ត រួមទាំងកម្លាំងសទ្ធាជ្រះថ្លារបស់បងប្អូនពុទ្ធបរិស័ទប្រជាពលរដ្ឋទីជិតឆ្ងាយ ដែលបានចំណាយនូវថវិកាធនធាន ដើម្បីចូលរួកសាងនូវសមិទ្ធផលនានាទាំងអស់នេះឡើង ដើម្បីទុកជាប្រយោជន៍ក្នុងព្រះពុទ្ធសាសនា ដែលជាផ្នែកមួយក្នុងការពង្រឹងនៃអាយុកាលព្រះពុទ្ធសាសនាគ្រប់៥ពាន់ព្រះវស្សា។

សូមបញ្ជាក់ផងដែរថា សមិទ្ធិផលដែលឆ្លងនេះមាន សាលាឆាន់ទំហំ២៥ម៉ែត្រ ទទឹង២០ម៉ែត្រ ចំណាយថវិកា៣០ម៉ឺនដុល្លារអាមេរិក របងប្រវែង៤០០ម៉ែត្រ អំពូលសូឡា និងអណ្តូងទឹក ចំណាយថវិកា៣០.៨៩០ដុល្លារសហរដ្ឋអាមេរិកផងដែរ។ អត្ថបទរដ្ឋបាលស្រុកតាំងគោក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains