Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាតចំពោះបុព្វហេតុជាតិនិងប្រជាជន  និងត្រូវគោរពយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាតចំពោះបុព្វហេតុជាតិនិងប្រជាជន  និងត្រូវគោរពយ៉ាងមុឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់

(កំពង់ធំ)÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានមានប្រសាសន៍ថា កងទ័ពត្រូវតែស្មោះត្រង់ដាច់ខាតចំពោះបុព្វហេតុជាតិ និងប្រជាជន នឹងត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់មេបញ្ជាការ តាមឋានានុក្រមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមភារកិច្ចដែលថ្នាក់លើបានប្រគល់ជូន ។ ប្រសាសន៍នេះត្រូវបានលើកឡើងនៅក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ នៃកងយោធពលខេមរៈភូមិន្ទ ស្ដីពីវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជូនកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងបំពេញភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅ​កោះ​ក្របី​  បឹងទន្លេសាប​ ឃុំ​ផាត់​សណ្តាយ​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ។

  លោកវរៈសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង និងជាមេបញ្ជាការកងកម្លាំងអន្តរាគមន៍ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍បញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់អស់រយៈពេលជិតមួយខែកន្លងទៅនេះ កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកងកម្លាំងចម្រុះ និងស្ថាប័នជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដី នៅឃុំផាត់សណ្តាយ ក្នុងការបំពេញភារកិច្ចទទួលបានលទ្ធផលជោគជ័យតាមបទបញ្ជារបស់ថ្នាក់លើបានប្រគល់ជូន ដោយបានកម្ទេចរបាំងសាច់អួនខុសច្បាប់ធ្ងន់ធ្ងរជាង ២៥,០០០ម៉ែត្រ សហការចាប់ឃាត់ខ្លួនជនល្មើសនេសាទ ឆក់ត្រជាក់ បានចំនួនពីរនាក់ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ធនធានមច្ឆ:ជាតិ ដោយសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះ កងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានសហការល្អជាមួយកងកម្លាំងចម្រុះការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិរបស់ខេត្តកំពង់ធំ ដែលប្រចាំការនៅឃុំផាត់កណ្ដាយ ព្រមទាំងអាជ្ញាធរដែនដី ក្នុងការបំពេញភារកិច្ច ដែលប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរៈភូមិន្ទ រួមជាមួយឯកឧត្តមអភិបាលខេត្តកំពង់ធំបានប្រគល់ជូន ។

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ វង្សពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ ស្ដីពីការការអនុវត្តន៍នូវវិធានការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើសនេសាទ ដែលកន្លងមកមានការកើតឡើងយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់បឹងទន្លេសាបឱ្យមានប្រសិទ្ធភាព មិនឱ្យមានការកើតឡើងជាថ្មីនៅបទល្មើសនេសាទខុសច្បាប់នេះតទៅទៀត  ដើម្បីរក្សាធនធានមច្ឆ:ជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត។

   នៅក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោមបស៊ុន បានប្រគល់ជូន ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសកម្មភាព និងស្បៀងអាហារគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយរបស់សម្ដេចមហាបបរអធិបតី ហ៊ុនមម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់កងកម្លាំងអន្តរាគមន៍ ដើម្បីធានាក្នុងការបន្តធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ដោយគ្មានការដកថយឡើយ។  អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains