Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង និងប៉ះពាល់១ខ្នង នៅស្រុកសណ្ដាន់

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយមនុស្សធម៌ជូនគ្រួសារដែលរងគ្រោះដោយអគ្គីភ័យលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង និងប៉ះពាល់១ខ្នង នៅស្រុកសណ្ដាន់

(កំពង់ធំ)÷ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារី អនុប្រធាអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងអនុសាខាស្រុកសណ្តាន់ ផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះ២ខ្នងអស់ទាំងស្រុង និងប៉ះពាល់១ខ្នង ករណីនេះកើតឡើងនៅវេលាម៉ោងប្រមាណ១៤:២០នាទី រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

តាមរបាយការណ៍របស់លោកស្រី ឡាក់ សៅចាន់ អភិបាលបាលរងស្រុកសណ្តាន់ បានបញ្ជាក់ថាមាន ករណីភ្លើងឆេះផ្ទះនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ ក្នុងហេតុការណ៍ភ្លើងឆេះនេះដែរ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារអស់ទាំងស្រុង ប៉ះពាល់មួយគ្រួសារ  និងសម្ភារៈជាច្រើន។ ក្នុងនោះគ្រួសាររងគ្រោះទី១ម្ចាស់ផ្ទះឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ រថយន្ដលុចស៊ីស២គ្រឿងនិងរថយន្ដTigo ១គ្រឿង លុយខ្មែរចំនួន ១៥០០០០០រៀល មាស១.៧ជី ត្រាក់ទ័រ១គ្រឿង ដំឡូងមីក្រៀម ១២០០បេស្មើ៦០តោន កុំព្យូទ័រ០១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង គ្រឿងសង្ហារឹម២ឈុត , ផ្លាកទីន១,៥ជី និងផ្ទះចំនួន៣ខ្នងផ្ទះ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារទំហំ ៧,៥ម៉ែត្រx១២ម៉ែត្រឆេះអស់ទាំងស្រុង និង សម្ភារៈផ្សេងៗមួយចំនួនទៀត។ គ្រួសារទី២ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ ផ្ទះទំហំ៧ម៉ែត្រx១៤ម៉ែត្រ ប្រក់ក្រឿង ជញ្ជាំងក្ដារ ថ្មក្រោមឆេះអស់ទាំងស្រុង គ្រែចំនួន៥គ្រឿង តុ៧ឈុត តុបារ៉ូ ១ឈុត ថូផ្កាឈើ៤គូរ សាឡុង១ឈុត កៅអីឡាវ ២០គ្រឿង និងសម្ភារៈមួយចំនួនទៀត។ គ្រួសារទី៣ ម្ចាស់ផ្ទះឈ្មោះលោក សុខ ឡូន និងប្រពន្ធ ជូ សុខហ៊ី ប៉ះពាល់ខូចខាតទ្រព្យសម្បត្តិមួយចំនួន។

ជាមួយគ្នានេះផងដែរលោកជំទាវ លំ គន្ធារី បានចូលរួមសោកស្ដាយ ដែលបានបាត់បង់នៅទ្រព្យសម្បត្តិមួយចំនួន ដោយសារអគ្គីភ័យបានលេបត្របាក់ផ្ទះ២ខ្នងអស់ទាំងស្រុង។ ដូចនេះហើយក្នុងនាមជាអ្នកដឹកនាំខេត្តកំពង់ធំ បានចូលរួមសោកស្ដាយ និងនាំយកអំណោយផ្ដល់ជូន ដើម្បីលើកទឹកចិត្តដល់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះឱ្យមានស្មារតីរឹងមាំ និងប្រកបមុខរបរបន្តទៀតដើម្បីចិញ្ចឹមគ្រួសារឱ្យលក្ខណៈល្អប្រសើរ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន។

លោកជំទាវអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដើម្បីឱ្យក្រុមគ្រួសារមានភាពរឹងមាំ អភិវឌ្ឍក្រុមគ្រួសារឱ្យមានការរីកចម្រើន លើសពីនេះសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ មុនចេញដំណើរទៅណាមកណា ត្រូវតែពន្លត់ភ្លើងចង្ក្រាន ធូប ទៀន និងបិទកុងតាក់ចរន្តអគ្គិសនី ឱ្យបានត្រឹមត្រូវ ដើម្បីចៀសផុតពីគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

គួរបញ្ជាក់ផងដែរថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជា និងអនុសាខាស្រុកសណ្តាន់ដែលបានផ្ដល់ជូនដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះរួមមាន÷អង្ករ មី ត្រីខ  ទឹកត្រី ទឹកស៊ីវ  មុង ភួយ សារុង ក្រមា ឆ្នាំង២ កន្ទេល១  តង់១ និងថវិកាមួយចំនួន។ ក្នុងនោះអំណោយអនុសាខាស្រុកសណ្តាន់មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៀតផងដែរ ។  អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains