Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

យុវជន២នាក់ ជាបុគ្គលិកដេប៉ូស្រាបៀរកម្ពុជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់

យុវជន២នាក់ ជាបុគ្គលិកដេប៉ូស្រាបៀរកម្ពុជាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់

(ខេត្តកំពង់ធំ)÷ យុវជន២នាក់ជាបុគ្គលិកដេប៉ូស្រាបៀរកម្ពុជាបានជិះម៉ូតូម៉ាក Dream C125 ក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹង រេចង្កូតបុកដើមកាស្យា បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីម៉ោង ២០:១៥ នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវអាស៊ានវៀង ផ្សារកំពង់ថ្ម ក្នុងភូមិធន់មោង ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ស្រី យ៉ាង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់នៅកន្លែងកើតហេតុ)
ឈ្មោះ វ៉ន ឌុន  ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ (ស្លាប់បន្ទាប់ពីបញ្ជូនទៅមន្ទីរពេទ្យ)។

ការវិភាគនិងសន្និដ្ឋាន យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់បានផឹកស៊ីនៅភូមិបន្ទាយយវរាជ មុននឹងជិះម៉ូតូ Dream C125 ពណ៌ខ្មៅ ចេញពីជើងទៅត្បូងដោយគ្មានគោលដៅ។ ដល់កន្លែងកើតហេតុ បានរេចង្កូតទៅបុកដើមអាការស្យា បណ្តាលឱ្យម្នាក់ស្លាប់ភ្លាមៗ រីឯម្នាក់ទៀតស្លាប់បន្ទាប់ពីយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ធំ។

សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះទាំង២ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ព្រះពុទ្ធសាសនា។
ម៉ូតូរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។

អាជ្ញាធរមូលដ្ឋានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រយ័ត្នក្នុងការបើកបរ និងរក្សាសុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains