Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អនុវិទ្យាល័យចំនួន៥ក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុកបានរៀបចំសិក្ខាសាលាស្ដីអំពី(តួនាទី និងភារកិច្ចគ្រូបង្រៀនសតវត្សរ៍ទី២១)ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ

អនុវិទ្យាល័យចំនួន៥ក្នុងស្រុកកំពង់ស្វាយ និងស្រុកសន្ទុកបានរៀបចំសិក្ខាសាលាស្ដីអំពី(តួនាទី និងភារកិច្ចគ្រូបង្រៀនសតវត្សរ៍ទី២១)ដោយមានការគាំទ្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ អមដំណើរដោយលោក អ៉ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ លោកស្រី សុទ្ធ សុខនីន នាយិការងសាលាគោរុកោសល្យ និងវិក្រឹតការ ហ៊ុន សែន ខេត្តកំពង់ធំ លោក ឌុច សារ៉ាប៊ុនចាន់ អធិការអប់រំ  លោក ម៉ាក់ សាននី នាយកសាលាអនុវិទ្យាល័យព្រៃព្រាល និងលោកនាយក លោកគ្រូ អ្នកគ្រូអនុវិទ្យាល័យ០៤ក្នុងស្រុកកំពង់ស្វាយ និងអនុវិទ្យាល័យ០១ក្នុងស្រុកសន្ទុក សរុបចំនួន៤១នាក់ បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពី(តួនាទី និងភារកិច្ចគ្រូបង្រៀនសតវត្សទី២១) នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសនេះលោក អ៉ិត វុឌ្ឍី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានបង្ហាញពីគោលបំណងនៃសិក្ខាសាលាដើម្បី៖ ១.អភិវឌ្ឍវិធីសាស្រ្តបង្រៀន និងរៀន ២.រំលឹកឡើងវិញនូវតួនាទី និងភារកិច្ចគ្រូបង្រៀន ៣. ការរៀបចំខ្លួនជាគ្រូបង្រៀនសតវត្សទី២១ ៤.ដើម្បីសម្រេចបាននូវសូចនាករ ស្ដង់ដាសាលាគំរូ។ នេះជាមោទនៈភាពចំពោះសាលាក្នុងខេត្តកំពង់ធំ ដែលបានជាប់ជាសាលារៀនគម្រូចំំនួន១១ដែលមាន÷(មតេយ្យសិក្សាចំនួន០៣ បឋមសិក្សាចំនួន០៤ និងវិទ្យាល័យចំនួន០៤) ហើយជាប់ជាមន្ទីរល្អលេខ០៦ ទូទាំងប្រទេសកម្ពុជាផងដែរ។

ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរដល់លោកនាយកសាលា លោកគ្រូអ្នកគ្រូដែលបានបំពេញតួនាទី/ភារកិច្ចក្នុងការបង្រៀន និងរៀន នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងវិស័យអប់រំ។ លោកគ្រូអ្នកគ្រូ ជាមាតាទី២ របស់សិស្សានុសិស្សដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បំណិនជីវិត នៅក្នុងសាលារៀន ដែលជាមាគ៌ាមួយឆ្ពោះទៅរកថ្ងៃអនាគតរបស់សិស្សានុសិស្ស។ សម្រាប់នៅតាមសាលារៀនមានការកែលម្អច្រើនទៅលើបរិស្ថាន ការបង្រៀននិងរៀន ការចូលរួមរបស់គណៈកម្មការសាលា និងដៃគូអភិវឌ្ឍផ្សេងៗ ដែលបានចូលរួមឧបត្ថម្ភ គាំទ្រជាសម្ភារៈសិក្សា និងថវិកាដល់សាលារៀនឱ្យមានដំណើរការដោយរលូន។ បន្ទាប់ពីសិក្ខាសាលាចប់ សូមលោកនាយក លោកគ្រូអ្នកគ្រូ ដើម្បីយកទៅអនុវត្តនៅតាមសាលារៀនឱ្យមានប្រសិទ្ធភាព និងគុណភាពក្នុងវិស័យអប់រំ ឱ្យសិស្សានុសិស្សមានចំណេះដឹង និងជំនាញរបស់ខ្លួន កសាងប្រទេសជាតិឱ្យមានការរីកចម្រើនជាលំដាប់។

សូមបញ្ជាក់ផងដែរថា លោកស្រី សុទ្ធ សុខនីន ជាគ្រូឧទ្ទេស និងលោក ឌុច សារ៉ាប៊ុនចាន់ អធិការអប់រំ បានចាប់ផ្ដើមធ្វើបទបង្ហាញពីវិធីសាស្រ្តបង្រៀនជូនដល់ លោកនាយក លោកគ្រូអ្នកគ្រូ ហើយកម្មវិធីនេះប្រព្រឹត្តទៅបានដោយមានកិច្ចសហការណ៍ និងរៀបចំដោយអនុវិទ្យាល័យ៖ ១. អនុវិទ្យាល័យព្រៃព្រាល ២.អនុវិទ្យាល័យកប់ថ្លុក ៣. អនុវិទ្យាល័យពាមគ្រែង ៤.អនុវិទ្យាល័យបញ្ញាជី ៥.អនុវិទ្យាល័យ នីពេជ និងគាំទ្រទាំងស្រុងពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ អត្ថបទលោក ធូ កែវមុន្នីពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains