Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកនាយករងរដ្ឋបាលសាលាខេត្តលើកឡើងថា រួមគ្នា ធ្វើឲ្យប្រសើរឡើងក្នុងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់យើងទាំងអស់គ្នានៅតំបន់ជនបទ

លោកនាយករងរដ្ឋបាលសាលាខេត្តលើកឡើងថា រួមគ្នា ធ្វើឲ្យប្រសើរឡើងក្នុងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់យើងទាំងអស់គ្នានៅតំបន់ជនបទ

(កំពង់ធំ)÷នៅថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2026 លោកយស បញ្ញារិទ្ធ នាយករងរដ្ឋបាលសាលាខេត្ត តំណាងឲ្យឯកឧត្តមអភិបាលខេត្តកំពង់ធំ  បានលើកឡើងថា   រួមគ្នាធ្វើឲ្យប្រសើរឡើងក្នុងការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាតម្រូវការចាំបាច់សម្រាប់យើងទាំង អស់គ្នានៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខណ្ឌអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ អនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ សំដៅពង្រីកអាត្រាគ្របដណ្តប់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទ។

ការលើកឡើងយ៉ាងដូច្នេះក្នុងពេលដែល លោកយស បញ្ញារិទ្ធនាយករងរដ្ឋបាលសាលាខេត្តកំពង់ធំ  អញ្ជើញដឹកនាំ ក្រុមការងារបច្ចេកទេស ចុះធ្វើទស្សនៈកិច្ចសិក្សា គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់អង្គការដៃគូពាក់ព័ន្ធ (អង្កការទស្សនៈពិភពលោក, ស្អាតកម្ពុជា, ទឹកស្អាត១០០១)នៅឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោកបន្តថា  ពិតមែនហើយការអភិវឌ្ឍន៏ជនបទ គឺជាសកម្មភាពប្រទាក់ក្រឡា ចម្រុះ និងអន្តរវិស័យ សំដៅកែប្រែទី ជនបទ និងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋនៅទីជនបទឱ្យមានភាពប្រសើរឡើង ។ ចក្ខុវិស័យយូរអង្វែង របស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្តល់ជូនប្រជាពលរដ្ឋនៅទីជនបទនូវឱកាសស្មើៗគ្នា ក្នុងការសម្រេចប្រសិទ្ធិភាពសង្គម
ការសិក្សាដែលមានភាពជឿនលឿន មានសុខភាពល្អ រស់នៅក្នុងភាពសុខដុម គ្មានភាពក្រីក្រ និងភាពងាយរងគ្រោះក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទពិតជារួមណែកយ៉ាងសំខាន់ក្នុងការគាំទ្រ សំដៅធ្វើឱ្យផែនការសកម្មភាពខេត្តស្តីពីការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ទទួលបានជោគជ័យ ។

លោក នាយករងរដ្ឋបាលបន្ថែមទៀតថា  វត្តមានរបស់លោក លោកស្រី ក្នុងឱកាសដ៏ប្រសើរនេះ គឺជាការបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ និង ការចាប់អារម្មណ៍កាន់តែខ្លាំងឡើង មកលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដែលមានការពាក់ព័ន្ធដោយ ផ្ទាល់ដល់សុខភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅជនបទ។ ទន្ទឹមនឹងនេះខ្ញុំសូមថ្លែងនូវការកោត សរសើរ និងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមពីសហគមន៍ជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍន៍នានា ដែលបាន ចូលរួមចំណែកយ៉ាងសកម្មធ្វើឲ្យវិស័យផ្គត់ផ្គត់ទឹកស្អាត និងអនាម័យជនបទ ខេត្តកំពង់ធំ កាន់តែមានការរីកចម្រើន ជាបន្តបន្ទាប់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ប្រកបដោយសុខមាលភាព និង កាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ។

សូមបញ្ជាក់ថា  ការរៀបចំកម្មវិធីទស្សនៈកិច្ចនេះឡើង គឺដើម្បីពិនិត្យមើលឡើងវិញ និងវាយតម្លៃអំពីវឌ្ឍនភាពការងារអនុវត្ត កន្លងមកលើការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់គម្រោងដៃគូ និងពិភាក្សាយោបល់គ្នាដើម្បីជម្រុញ ការងារនេះ ឆ្ពោះទៅរកលទ្ធផលឲ្យកាន់តែល្អប្រសើរឡើងថែមទៀតនៅជនបទ។ អត្ថបទ អ៊ុមញឹប រូបភាពសូរហ៊ាន សំអាង។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV