Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គោលនយោបាយវិស័យស្វាយចន្ទី របស់សម្ដេចមហាបវរធិបតី ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ

គោលនយោបាយវិស័យស្វាយចន្ទី របស់សម្ដេចមហាបវរធិបតី ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ថ្លែងថា « គោលនយោបាយវិស័យស្វាយចន្ទី របស់សម្ដេចមហាបវរធិបតី ត្រូវបានបន្តជំរុញទៅមុខជាប់ជាប្រចាំ សំដៅលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ» ។

ប្រសាសន៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីចុះកិច្ចសន្យាទិញលក់គ្រាន់ស្វាយចន្ទីសើម រវាងក្រុមហ៊ុនមីរ៉ាត់ អាហ្រ្គី ថេក ឯ.ក (Mirarth) និងសហគមន៍កសិកម្មក្នុងខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ខេត្តកំពង់ធំ ជាខេត្តដែលមានសក្តានុពលលើវិស័យកសិកម្ម ជាពិសេស ដំណាំស្វាយចន្ទីរ ។ ហើយដំណាំស្វាយចន្ទីរនេះ គឺជាគោលនយោបាយដ៏សំខាន់មួយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹង និងពង្រីកវិស័យកសិកម្មរបស់កម្ពុជា សម្រាប់ជួយទ្រទ្រង់សេដ្ឋកិច្ចជាតិ។ ការងារកសិកម្មនេះ សម្រាប់ខេត្តកំពង់ធំមានប្រជាពលរដ្ឋប្រមាណជាង ៧៣% ធ្វើកសិកម្ម។ ហើយថ្មីៗនេះ សម្ដេចមហាបវរធិបតី បានអញ្ជើញមកកាន់ខេត្តកំពង់ធំដោយផ្ទាល់នៅសហគមន៍ស្វាយចន្ទីរ ចំនួនពីរលើករួចមកហើយ ដើម្បីពិនិត្យមើលសហគមន៍ទំនើប ព្រមទាំងបានដាក់ចេញនូវគោលនយោបាយមួយដែលត្រឹមត្រូវចាប់តាំងពីការដាំដុះ រហូតដល់ការនាំចេញ ធ្វើយ៉ាងណាជំរុញឲ្យកម្ពុជាក្លាយជាប្រទេសនាំចេញមុខគេក្នុងវិស័យស្វាយចន្ទីរ។

ជាចុងក្រោយ ឯកឧត្តម បានអំពាវនាវដល់សហគមន៍ស្វាយចន្ទីទាំងអស់ ធ្វើការដាំដុះឱ្យស្របទៅនឹងតម្រូវការរបស់អ្នកទិញ ព្រមទាំងមានភាពស្មោះត្រង់រវាងអ្នកលក់ និងអ្នកទិញ ។
អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains