លោកឧត្តមសេនីយ៍ត្រី មាស យ៉ត បានដឹកសហការីអញ្ជើញចុះសួរសុខទុក្ខ នាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី រិន ច័ន្ទរិទ្ធី
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគាត់ដែលបានបម្រើជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំលោកមេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរ និងនាយទាហានជាច្រើនរូបទៀត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន២២,០០៦,០០០រៀល (ម្ភៃពីរលានប្រាំមួយពាន់រៀល)ប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី រិន ច័ន្ទរិទ្ធី នានាយការិយាល័យផែនការ មន្ទីរទំនាក់ទំនងកិច្ចការ នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលទទួលមរណភាពកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានលើកទឹកចិត្តដល់ប្រពន្ធនិងក្រុមគ្រួសារនៃសព ធ្វើម្ដេចយើងអាចឃាត់ឃាំងនៃស្លាប់បាន ដូច្នេះត្រូវខិតខំប្រឹងប្រែងតស៊ូទៅមុខបន្តទៀតដើម្បីឱ្យជីវភាពគ្រួសាររីកចម្រើន ជាពិសេសចេះថែរក្សាសុខភាពមើលថែកូនៗនិងគ្រួសារ និងជូនពរឱ្យមានសុខភាពល្អរហូត។ អត្ថបទកងរាជអាវុធហត្ថខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។