Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ(ពង្រឹងភាពជាដៃគូររវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ) នៅស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ

ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ(ពង្រឹងភាពជាដៃគូររវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ) នៅស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ ដើមី្បអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូររវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជនដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ” និងជាការគាំទ្រសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើមី្បសុខភាពស្ត្រី និងកុមារ។ 

នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍ តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំអមដំណើរដោយ សមាជិកគណៈកម្មាធិការសាខាមន្ត្រីប្រតិបត្តិ ប្រធានគណៈកម្មាធិការអនុសាខាយុវជនកាកបាទក្រហមបានចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ និងស្រ្តីមានផ្ទៃពោះ នៅមណ្ឌលសុខភាពមានជ័យ ឃុំមានជ័យ ស្រុកសណ្តាន់ និងមណ្ឌលសុខភាពសំបូរ ឃុំសំបូរ  ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំនួនសរុប៤២នាក់។

ក្នុងឱកាសនោះដែរលោកជំទាវ លំ គន្ធារី  អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ បានពាំនាំនូវប្រសាសន៍នៃការផ្តាំសួរសុខទុក្ខ និងក្តីនឹករលឹកពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ ដែលជានិច្ចកាល តែងតែគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ។

 ជាមួយគ្នានេះផងដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវសារលិខិត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះបង-ប្អូនរួមជាតិ ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីលើកទឹកចិត្តដល់ស្ត្រីដែលមានផ្ទៃពោះ កូនតូច និងជនពិការភាព ក្នុងការយកសម្ភារៈទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានមួយកំរិត។ សូមចូលរួមថែរក្សាសុខភាពឱ្យបានគ្រប់ៗគ្នា ប្រសិនជាមានបញ្ហាទៅលើសុខភាព មកពិនិត្យនៅមណ្ឌលសុខភាពដែលនៅជិតផ្ទះបងប្អូន។

សូមបញ្ជាក់ផងដែរថា អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូនគ្រួសារដែលមានផ្ទៃពោះ កូនតូច និងជនពិកា ជូនដល់គ្រួសារចំនួន៤២ នាក់ ក្នុង០១នាក់ទទួលបាន៖ អង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ  ឆុតមួក ស្រោមដៃ ស្រោមជើង០១គូ មុងទារក០១ កន្សែង០១ ម្សៅហ៊ុយ០១ដប សារុង០១ ថវិកាចំនួន, ៥០.០០០រៀល។ ចំពោះជនពិការដែលគ្រោះថ្នាក់ដោយគ្រាប់មីន ទទួលបាននូវ÷អង្ករចំនួន២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ និងថវិកាមួយចំនួនផងដែរ។  អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains