Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យខេត្តកំពង់ធំ  នឹងជំរុញឱ្យគ្រូពេទ្យ បង្កើន ក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈសិក្ខាសាលា

ទិវាអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យខេត្តកំពង់ធំ  នឹងជំរុញឱ្យគ្រូពេទ្យ បង្កើន ក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈសិក្ខាសាលា

(កំពង់ធំ) ៖ លោកវេជ្ជបណ្ឌិត ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ  និងលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្ត អញ្ជើញចូលរួមក្នុងអង្គសិក្ខាសាលាទិវាអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូពេទ្យខេត្តកំពង់ធំ ក្រុមប្រឹក្សា គណៈគ្រូពេទ្យជាតិ សមាជិកសមាជិកា ក្រុមប្រឹក្សា មកពីខេត្តកំពង់ធំ, តំណាងក្រុមហ៊ុនឱសថនានា និង អ្នកពាក់ព័ន្ធ សរុបជាង២០០នាក់ និងលោក លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ ដែលបានចូលរួមតាមរយៈប្រព័ន្ធអនឡាញ Zoom គ្រប់បណ្តា២៥ រាជធានី-ខេត្ត ដោយប្រារព្ធឡើងនៅសណ្ឋាគារគ្លរៀស ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានឡើងរាយការណ៍សង្ខេប ស្តីពីសកម្មភាពរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តកំពង់ធំ ដែលបានអនុវត្តក្នុងពេលកន្លងមកនេះ តាមការណែនាំ និងចង្អុលបង្ហាញពី គណៈគ្រូពេទ្យជាតិកម្ពុជា។ លោកបានបន្តថាអាជ្ញាបណ្ណទទួលបានពីថ្នាក់ជាតិ, ឆ្នាំ២០២៣ បានទទួលសរុប ១០៥ ស្រី១៦ អាជ្ញាបណ្ណ, ឆ្នាំ២០២៤ បានទទួលសរុប ១០០ ស្រី១២ អាជ្ញាបណ្ណ, ឆ្នាំ២០២៥ បានទទួលសរុប ១៣ ស្រី៣ អាជ្ញាបណ្ណ ។

លោកវេជ្ជបណ្ឌិត  ប៉ឹក គីមសាន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានស្រង់យកអនុសាសន៍ជាគន្លឹះធំៗ ចំនួន៥ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល អំឡុងពេលឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំប្រជុំគណៈវិជ្ជាជីវៈទាំង៥ នាពេលកន្លងមកដូចតទៅ ៖
១- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងគណៈវិជ្ជាជីវៈសុខាភិបាលទាំងអស់ ក៏ដូចជា ជាមួយភាគីពាក់ព័ន្ធនានា និង គ្រប់កម្រិតទាំងថ្នាក់ ជាតិ រាជធានីខេត្ត និងថ្នាក់មូលដ្ឋាន(មន្ទីរពេទ្យ និងមណ្ឌលសុខភាព) ទាំងរដ្ឋ និងឯកជន។
២- ពង្រឹងតួនាទី និងភារកិច្ចដើម្បីធានាបាននូវក្រមសីលធម៌, វិន័យ និង វិធីសាស្ត្រ ក្នុង ការបំពេញការងារ។
៣- ចូលរួមពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិនានា ទាំងផ្នែកសាធារណៈ និងឯកជន ដើម្បីធានាគុណភាព និង សុវត្ថិភាព សេវាសុខាភិបាល។
៤- ពង្រឹងសមត្ថភាពទាំងស្ថាប័ន វិជ្ជាជីវៈទាំងមុនពេលបម្រើការងារ និងពេលកំពុងបម្រើការងារ។
៥- ក្នុងការបំពេញភារកិច្ចត្រូវប្រកាន់ខ្ជាប់នូវស្មារតីយុត្តិធម៌,ក្រមសីលធម៌,ព័ត៌មានបច្ចេកវិទ្យានិងសមាហរណកម្ម។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-រូបភាព យីម ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains