Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខលោកស្រី ស៊ុំ នឿន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញសួរសុខទុក្ខលោកស្រី ស៊ុំ នឿន កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្ត

(កំពង់ធំ )៖ លោកស្រី សុទ្ធ សុនីន អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា(ហៅកាត់ ស ស យ ក) តំណាងឯកឧត្តម ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ និងសហការីបានអញ្ជើញចុះសួរសុខទុក្ខលោកស្រី ស៊ុំ នឿន អាយុ ៨៤ឆ្នាំ ដែលត្រូវជាម្ដាយបង្កើតលោក គឹម យ៉ុន ប្រធានគណៈកម្មាធិការ ស ស យ ក ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូង និងប្រព័ន្ធរំលាយអាហារធ្ងន់ធ្ងរ នៅមន្ទីរពេទ្យ បង្អែកខេត្តកំពង់ធំ  រសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកស្រីបានផ្ដល់កម្លាំងចិត្តនិងជូនពរដល់លោកស្រីឲ្យបានឆាប់ជាសះស្បើយពីជំងឺដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ៗគ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងដែលបានលះបង់នូវពេលវេលាថវិកាក្នុងការចូលរួមសួរទុក្ខនិងជូនពរអ៊ុំស្រីនៅក្នុងឱកាសនេះ។

ជាមួយគ្នាដែរសមាជិកសមាជិកា ស ស យ ក ស្រុកស្ទោង៣រូបគឺលោក សួគ៌ ប៊ុនធង លោក ញឹប សារុន និងលោក សួង សោភ័ណ បានបរិច្ចាកឈាម ម្នាក់១ប្លោកសម្រាប់ជួយសង្គ្រោះលោកស្រី ដែលកំពុងត្រូវការឈាមជួយសង្គ្រោះជាចាំបាច់។

សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរក្រុមការងារបានឧបត្ថម្ភនូវទឹកប្រាក់ចំនួន១លាន៦៣ម៉ឺនរៀល ព្រមទាំងភេសជ្ជៈមួយចំនួន ដើម្បីសម្រាលទុក្ខលោកស្រី និងក្រុមគ្រួសារផងដែរ។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains