Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក សាយ វាសនា បានដឹកនាំមន្ត្រីជំនាញបសុពេទ្យចុះធ្វើការបង្គ្រាបបទល្មើស ផលិតផលសាច់សត្វបង្កក ផលិតផលផលផល និងផលិតផលផ្សេងៗទៀត ដែលក្រុមឈ្មួញបាននាំចូលពីប្រទេសជិតខាង ដើម្បយកមកលក់ចែកចាយនៅតាមបណ្តារាជធានី/ខេត្ត

លោក សាយ វាសនា បានដឹកនាំមន្ត្រីជំនាញបសុពេទ្យចុះធ្វើការបង្គ្រាបបទល្មើស ផលិតផលសាច់សត្វបង្កក ផលិតផលផលផល និងផលិតផលផ្សេងៗទៀត ដែលក្រុមឈ្មួញបាននាំចូលពីប្រទេសជិតខាង ដើម្បយកមកលក់ចែកចាយនៅតាមបណ្តារាជធានី/ខេត្ត

(កំពង់ធំ)÷ ដោយមានការសម្របសម្រួល និងដឹកនាំដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សហការជាមួយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានដឹកនាំមន្ត្រីជំនាញបសុពេទ្យចុះធ្វើការសហការជាមួយក្រុមការងារធ្វើការបង្គ្រាបបទល្មើស ផលិតផលសាច់សត្វបង្កក(ជង្គង់មាន់) ផលិតផលផលផលនិងផលិតផលផ្សេងៗទៀតដែលក្រុមឈ្មួញបាននាំចូលពីប្រទេសជិតខាង ដើម្បយកមកលក់ចែកចាយនៅតាមបណ្តារាជធានី/ខេត្ត ស្ថិតនៅចំណុចលើដងផ្លូវជាតិលេខ៦(រង្វង់មូលលោកតាអាចារ្យលាក់) សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥។

លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពង់ធំ បានបញ្ជាក់ថាជាលទ្ធផលក្រុមការងារបានឃាត់ចាប់បានរួមមាន÷ ផលិតផលសត្វសាច់បង្កក(ជង្គង់មាន់)មានចំនួន១០កេស(ដប់កេស) ស្មើនឹង៦០០គីឡូក្រាម(ប្រាំមួយរយគីឡូក្រាម)។ ផលិតផលជលផល(ត្រីសាម៉ុន)មានចំនួន១៤កេស(ដប់បួនកេស)ស្មើនឹង៣០៨គីឡូក្រាម(បីរយប្រាំបីគីឡូក្រាម)។ ផលិតផលសត្វចង្រឹត និងសត្វឌុកដឿមានចំនួន០៣កេស(បីកេដ) ស្មើនឹង១៥០គីឡូក្រាម (មួយរយហាសិគីឡូក្រាម)។

បន្ទាប់មកនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សាយ វាសនា និងក្រុមការងារ បានស្នើសុំគោលការណ៍ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីធ្វើការរឹបអូសនូវផលិតផលទាំងអស់នេះយកមកអនុវត្តទៅតាមនិតិវិធីនៃច្បាប់របស់ជំនាញ(ធ្វើការដុតបំផ្លាញ់ចោលទាំងស្រុង)គឺដើម្បីសុខសុវត្ថិភាពចំណីអាហារ សុខភាពសាធារណ: និងសុខភាពប្រជាពលរដ្ឋផងដែរ។ អត្ថបទការិយាល័យផលិតកម្ម និងបសុជាព្យាបាលខេត្តកំពង់ធំ-ពិនិត្យដោយអុ៊មញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains