Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៥

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តបន្តឆ្នាំ២០២៥

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំឆ្នាំ២០២៤ និងដាក់ចេញនៅទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោកវរសេនីយ៍ទោ ស៊ុន សារិន នាយការិយាល័យទី៣ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងអានរបាយការណ៍ស្ដីពីលទ្ធផលសកម្មភាពការងារឆ្នាំ២០២៤ ក្នុងកិច្ចប្រតិបត្តិការ សហការការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពការងារកសាងអង្គភាពលើគ្រប់វិស័យ ពិសេសការចូលរួមការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងខេត្តកំពង់ធំ ប្រកបដោយជោគជ័យ។

លោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង នាយសេនាធិការ បានឡើងប្រគល់ផែនការសម្រាប់អនុវត្តឆ្នាំ២០២៥ ដោយបានវាយតម្លៃសភាពការណ៍ និងការគ្រោងទុកក្នុងការប្រើប្រាស់កងកម្លាំង ដើម្បីសហការបំពេញភារកិច្ច តាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤  និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ស្ថាប័នចំណុះ ព្រមទាំងយោធិនគ្រប់រូប ដែលបានសាមគ្គីសហការគ្នាល្អ ក្នុងការបំពេញតួនាទីភារកិច្ចដែលថ្នាក់លើ បានប្រគល់ជូនក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ មានជាអាទិ៍ ការត្រៀមបម្រុងកងកម្លាំងនិងមធ្យោបាយគ្រឿងបំពាក់គ្រប់គ្រាន់ ក្នុងការចល័តអន្តរាគមន៍ទៅទិសព្រំដែន ក្នុងភារកិច្ចការពារបូរណភាពទឹកដី ។ ការអនុវត្តដោយមានប្រសិទ្ធភាព តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទាំងបទល្មើសព្រៃឈើ និងបទល្មើសនេសាទ ឲ្យមានប្រសិទ្ធភាព ដោយមិនឱ្យមានការកើតឡើងជាថ្មីនូវបទល្មើសធនធានធម្មជាតិនេះ បានទៀតឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានណែនាំដល់គ្រប់បណ្ដាកងឯកភាព ត្រូវប្រុងប្រៀបការងារហ្វឹកហ្វឺនអប់រំចិត្តសាស្ត្រពង្រឹងកងកម្លាំង ឲ្យមានទាំងបរិមាណនិងគុណភាពគ្រប់គ្រាន់ និង​ត្រូវ​ចូលរួមក្នុងការអនុវត្តន៍តាមផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ឲ្យទទួលបានជោគជ័យ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains