Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ព្រះមេគុណខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកសន្ទុក  រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

ព្រះមេគុណខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលស្រុកសន្ទុក  រៀបចំពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

(កំពង់ធំ)÷ រសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ 
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុកសន្ទុក និមន្ត-អញ្ជើញជាព្រះគណៈអធិបតី-គណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់សន្ទុក ដែលជាស្រុកទី៨ ក្នុងចំណោម០៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ធំ ក្រោមការរៀបចំដោយ៖ព្រះនិម្មលធម្មមុនី សោម ជាន ព្រះរាជាគណ:ថ្នាក់កិត្តិយស និងជាព្រះគ្រូនិម្មលធម្មល័ក្ខណ៍ ព្រះអនុគណស្រុកសន្ទុក និងមន្ត្រីសង្ឃ សហការី ជំនួយការ ដែលមានសមភាពនិមន្ត-អញ្ជើញចូលរួមចំនួន៤៩៧អង្គ/នាក់ ស្ថិតក្នុងវត្តតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ឡង គីសឹង  អភិបាលស្រុកសន្ទុក បានលើកទឹកចិត្តដល់គ្រប់វត្តអារាម ត្រូវរៀបចំកែលម្អបរិស្ថានវត្តឱ្យក្លាយជាកន្លែងទេសចរណ៍វប្បធម៌សាសនា ប្រកបដោយសោភ័ណភាព កសាងរចនាសម្ព័ន្ធ ជាវត្តដែលស្រស់បំព្រងដោយធម្មជាតិពណ៌បៃតង មានសួនច្បារ សួនបន្លែ និងជាថ្នាលអប់រំដល់សាមណេរ ហើយត្រូវពិនិត្យកាយសម្បទា និងបុគ្គលិកលក្ខណៈអ្នកបួសមុននឹងបំបួស ចៀសវាងរឿងហេតុ មិនប្រក្រតីកើតឡើង ឬនាំឱ្យអាប់អោនដល់ព្រះពុទ្ធសាសនា  ព្រោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ឆ្លៀតក្នុងឱកាសនេះលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំ បានជំរុញគ្រប់វត្តក្នុងស្រុកសន្ទុក ទាំងអស់ ត្រូវអនុវត្តអភិក្រម៣នៃក្រសួងធម្មការ និងសាសនាដើម្បីឱ្យពុទ្ធបរិស័ទចំណុះជើងវត្ត គោរពប្រតិបត្តិឱ្យបានល្អនៅព្រះពុទ្ធសាសនា និងតម្កល់វត្តអារាមឱ្យបរិស្ថានស្អាត ទីកន្លែងអប់រំ វប្បធម៌ សីលធម៌ ចរិយាធម៌ស្ងប់ដោយគ្មាន ទំនាស់ ឬអំពើហិង្សាផ្សេងៗ ហើយព្រះសង្ឃមិនត្រូវទៅកាន់ទីអគោចរដ្ឋាន ជាពិសេសបញ្ឈប់ការនិមន្តរៃអង្គាសបច្ច័យតាមទីសាធារណៈ ណែនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាប់អោនព្រះពុទ្ធសាសនា ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ព្រះទេពសត្ថា សៀង សុខ ព្រះអង្គមានសង្ឃដីកាថា ព្រះគ្រូចៅអធិការ លោកអាចារ្យគណកម្មការ ត្រូវពង្រឹងគុណវុឌ្ឍិព្រះសង្ឃគ្រប់អង្គ ឱ្យសិក្សារៀនសូត្រ ការប្រតិបត្តិសាសនា ឱ្យបានខ្ជាប់ខ្ជួន ការគ្រប់គ្រងវត្តមានការបញ្ជូនព្រះសង្ឃទៅសិក្សារៀនសូត្របន្ត នៅក្រៅវត្ត ការរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរវាង ព្រះសង្ឃ លោកអាចារ្យ គណកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីវឌ្ឍនភាពវត្តអារាម និងព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

ជាមួយនេះផងដែរព្រះអង្គ បានលើកទឹកចិត្តដល់ព្រះសង្ឃព្រះគ្រូចៅអធិកា លោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវជ្រើសរើស ព្រះគ្រូចៅអធិការវត្ត ត្រូវមាននាយកធម៌៦យ៉ាង ដើម្បីគ្រប់គ្រងដឹកនាំវត្តឱ្យបានរីកចម្រើន និងជាសសរទ្រូងពុទ្ធសាសនាដ៏រឹងមាំបំផុត។ សូមឱ្យព្រះចៅអធិការ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ ចូលរួមផ្សព្វផ្សាយព្រះធម៌ដល់ពុទ្ធបរិស័ទ នៅក្នុងមូលដ្ឋានឱ្យគោរពប្រតិបត្តិនូវអំពើល្អក្នុងសង្គម។ អត្ថបទមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains