Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ត្រីមាសទី១ ឆ្នាំ ២០២៥ និងដាក់គោលការណ៍០៧ចំណុច ដល់កងកម្លាំងដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ត្រីមាសទី១ ឆ្នាំ ២០២៥ និងដាក់គោលការណ៍០៧ចំណុច ដល់កងកម្លាំងដើម្បីបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ

(កំពង់ធំ)÷ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោកបានជួបសំណេះសំណាលជាមួយកងកម្លាំងគឺទោះបីជា បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ មានការថយចុះ ត្រូវតែប្រើប្រាស់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីសំដៅបង្ការ ទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ និងធានារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត មានជួបសំណេះសំណាលជាមួយកងកម្លាំង ក្នុងកិច្ចប្រជុំប្រចាំខែ និងត្រីមាសទី១ គឺត្រួតពិនិត្យលើបញ្ហាប្រឈម ក្នុងការអនុវត្តតួនាទី/ភារកិច្ច នាពេលកន្លងមក ដើម្បីផ្លាស់ប្ដូរយោបល់ លើកទិសដៅអនុវត្តបន្ត ឈានទៅសម្រេចបានជោគជ័យថ្មីៗ បន្ថែមទៀត។ កងកម្លាំងដែលបានអញ្ជើញចូលរួមប្រមាណជាង២០០នាក់ នៅសាលប្រជុំស្នងការនគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានដាក់គោលការណ៍០៧ចំណុចដល់កងកម្លាំង ដើម្បីឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព រួមមាន÷ ១.ការងារព្រហ្មទណ្ឌ ត្រូវ បង្កើនការអនុវត្តច្បាប់ សំដៅបង្ការ ទប់ស្កាត់ បទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង ល្បែងស៊ីសង និងបង្ក្រាបទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ២.ការងារប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវបង្ក្រាបដូចភ្លៀងរលឹម។ ៣.ការងារចរាចរណ៍ផ្លូវគោក ត្រូវរឹងបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមគោលការណ៍។ ៤.ការងារអន្តោប្រវេសន៍ ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ដែលស្នាក់នៅក្នុងមូលដ្ឋាន ឬូទាំងខេត្តកំពង់ធំ។ ៥.ការងារអត្តសញ្ញាណកម្ម បន្តបង្កើនការផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ ប្រកបដោយទំនុកចិត្ត និងទាន់ចិត្ត។ ៦.បន្តថែរក្សាកត្តាសាមគ្គី ឯកភាពផ្ទៃក្នុង ចេះជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក។ ៧• លោកស្នងការ បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ ផែនការងារជំនាញ និងអធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងការដឹកនាំបញ្ជា លើការងារអនុវត្ត តួនាទី/ភារកិច្ច ប្រចាំថ្ងៃ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលជួបបញ្ហាប្រឈម ត្រូវបញ្ជុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុង ឬពីស្នងការដ្ឋាននគរបាលខេត្ត តាមការកំណត់ណាមួយដើម្បីជួយទ្រោលភាពការណ៍ ដល់់ប៉ុស្តិ៍នគរបាលរដ្ឋបាល (ជូនសេនាធិការ និងធនធានពិនិត្យ)។ ត្រូវមានការផ្លាស់ប្ដូរវេនប្រចាំការ២៤ម៉ោងលើ ២៤ម៉ោង ក្នុងអង្គភាពសម្រាប់កិច្ចប្រតិបត្តិការ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ បង្កើនការផ្សព្វផ្សាយគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” តាមវេទិកាសាធារណៈ ដល់មហាជន គ្រប់ស្រទាប់វណ្ណៈ ដើម្បីលើកកម្ពស់ ការយល់ដឹង និងចូលរួមអនុវត្តឱ្យមានលទ្ធផលល្អប្រសើរ។ បង្កើនការល្បាត ផ្លាស់ប្តូរវេនប្រចាំការ តាមគោលដៅងាយរងគ្រោះ តាមមូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ដែលខ្លួនទទួលត្រូវ។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains