Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង២១គីឡូម៉ែត្រ នៅស្រុកសណ្ដាន់

(ខេត្តកំពង់ធំ)៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់បានអញ្ជើញត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យកព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។

   លោក សំ លាងទ្រី ប្រធានក្រុមវិស្វកម្ម ស្ថាបនាផ្លូវបានរាយការណ៍បញ្ជាក់ថា ការដ្ឋានស្ថាបនាផ្លូវនេះបានចាប់ផ្ដើមដំណើរការស្ថាបនានៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកការដ្ឋានស្ថាបនាក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នាពេលកន្លងទៅ ។ ហើយមកដល់ពេលនេះ ការស្ថាបនាផ្លូវ និងការរៀបចំប្រព័ន្ឋលូសម្រាប់រំដោះទឹកក្នុងរដូវវស្សាដែលមានទំហំជាង ១៣០ម៉ែត្រការ៉េ  បានប្រមាណ៥០ភាគរយ ហេីយ  ដោយនឹងត្រូវបញ្ចប់ការស្ថាបនា នៅបំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

   ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់  បានថ្លែងអំណរគុណចំពោះកងវិស្វកម្មរបសលោកសំ លាងទ្រី ដែលកំពុងតែស្ថាបនាផ្លូវ ដោយការយកចិត្តទុកដាក់ខ្ពស់. និងសូមអរគុណដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលតែងតែមកពិនិត្យការស្ថាបនាផ្លូវនេះ ជាបន្តបន្ទាប់នាពេលកន្លងមក។

   ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ក៏បានណែនាំដល់ក្រុមវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមមួយខ្សែដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ នៅ​ពេល​នេះ​ត្រូវយកចិត្តទុកដាក់ ស្ថាបនាឱ្យមានគុណភាពល្អ តាម​លក្ខណៈ​បច្ចេកទេស​ ធានាការប្រើប្រាស់បានយូរអង្វែង ស្របតាមសំណូមពររបស់ប្រជាជន ។ ហើយនៅក្នុងឱកាសនេះឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភស្បៀងអាហារគ្រឿង ឧបភោគ បរិភោគនិងថវិកាមួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងវិស្វកម្មផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឺប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains