Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅស្រុកបារាយណ៍

ពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅស្រុកបារាយណ៍

(កំពង់ធំ)÷ កន្លងទៅថ្មីៗនេះព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ លោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត  លោក ឃន ចាន់ថៃ អភិបាល នៃគណៈអភិបាលស្រុកបារាយណ៍ និមន្ត-អញ្ជើញជាព្រះគណៈអធិបតី-គណៈអធិបតី ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ សម្រាប់ស្រុកបារាយណ៍(ដែលជាស្រុកទី៧ ក្នុងចំណោមក្រុង/ស្រុកទាំង០៩ ក្នុងខេត្តកំពង់ធំ) ក្រោមការរៀបចំដោយ៖ ព្រះគ្រូចរិយានុរក្ស ព្រហ្ម សារូ ព្រះអនុគណស្រុកបារាយណ៍ និងមន្ត្រីសង្ឃ សហការី ដែលមានសមាសភាពនិមន្ត-អញ្ជើញចូលរួមចំនួន៣៩៣អង្គ/នាក់ ស្ថិតក្នុងវត្តក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ព្រះទេពសត្ថា សៀង សុខ ព្រះអង្គមានសង្ឃដីកាថា ព្រះគ្រូចៅអធិការ លោកអាចារ្យគណកម្មការ ត្រូវពង្រឹងគុណវុឌ្ឍិព្រះសង្ឃគ្រប់អង្គ ឱ្យសិក្សារៀនសូត្រ ការប្រតិបត្តិសាសនា ឱ្យបានខ្ជាប់ខ្ជួន ការគ្រប់គ្រងវត្តមានការបញ្ជូនព្រះសង្ឃទៅសិក្សារៀនសូត្របន្ត នៅក្រៅវត្ត ការរក្សានូវសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរវាង ព្រះសង្ឃ លោកអាចារ្យ គណកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ដើម្បីវឌ្ឍនភាពវត្តអារាមនិងព្រះពុទ្ធសាសនា។

ជាមួយនេះផងដែរព្រះអង្គ បានលើកទឹកចិត្តដល់ព្រះសង្ឃព្រះគ្រូចៅអធិកាលោកអាចារ្យ គណកម្មការនិង ពុទ្ធបរិស័ទចំណុះជើងវត្ត ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវជ្រើសរើស ព្រះគ្រូចៅអធិការវត្ត ត្រូវមាននាយកធម៌៦យ៉ាង ដើម្បីគ្រប់គ្រងដឹកនាំវត្តឱ្យបានរីកចម្រើន និងជាសសរទ្រូងពុទ្ធសាសនាដ៏រឹងមាំបំផុត។

ទន្ទឹមនឹងនេះលោក ឃន ចាន់ថៃ អភិបាលស្រុកបារាយណ៍ បានណែនាំដល់គ្រប់វត្តអារាម ត្រូវរៀបចំកែលម្អបរិស្ថានវត្តឱ្យក្លាយជាកន្លែងទេសចរណ៍វប្បធម៌សាសនា ប្រកបដោយសោភ័ណភាព មានប្លង់អភិវឌ្ឍ រចនាសម្ព័ន្ធប្លង់មេ ជាវត្តដែលស្រស់បំព្រងដោយធម្មជាតិពណ៌បៃតងនៃសួនច្បារ និងជាថ្នាលអប់រំ ហើយត្រូវពិនិត្យកាយសម្បទា និងបុគ្គលិកលក្ខណៈអ្នកបួសមុននឹងបំបួស ចៀសវាងរឿងហេតុមិនប្រក្រតីកើតឡើងឬនាំឱ្យអាប់អោនដល់ព្រះពុទ្ធសាសនា។

លើសពីនេះលោក តាន់ តៃជ្រាន់ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ធំបានជំរុញនិងលើកទឹកចិត្ត គ្រប់វត្តក្នុងស្រុកបារាយណ៍ ត្រូវអនុវត្តអភិក្រម៣នៃក្រសួងធម្មកានិងសាសនាឱ្យខាងតែបាន និងតម្កល់វត្តអារាមឱ្យបរិស្ថានស្អាត ទីកន្លែងអប់រំ វប្បធម៌ សីលធម៌ ចរិយាធម៌ស្ងប់ដោយគ្មាន ទំនាស់ ឬអំពើហិង្សាផ្សេងៗ ហើយព្រះសង្ឃមិនត្រូវទៅកាន់ទីអគោចរដ្ឋាន ជាពិសេសបញ្ឈប់ការនិមន្តរៃអង្គាសបច្ច័យតាមទីសាធារណៈ ណែនាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងអាប់អោនព្រះពុទ្ធសាសនា ជំរុញឱ្យបានធ្វើចុះបញ្ជីផ្លូវការប្លង់វត្តគ្រប់ៗវត្ត៕ អត្ថបទមន្ទីរធម្មការ និងសាសនាខេត្តកំពង់ធំ  -ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains