Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

គណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ពង្រឹងភារកិច្ចកងកម្លំាងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទ  និងចាត់វិធានការការពារតំបន់អភិរក្សពូជត្រីនៅបឹងទន្លេឆ្មារ ក្នុងរដូវប្រាំងឆ្នាំ២០២៦

គណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ពង្រឹងភារកិច្ចកងកម្លំាងចម្រុះក្នុងការបង្ក្រាបបទល្មើសនេសាទ  និងចាត់វិធានការការពារតំបន់អភិរក្សពូជត្រីនៅបឹងទន្លេឆ្មារ ក្នុងរដូវប្រាំងឆ្នាំ២០២៦

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ, ប្រគល់ភារកិច្ច ក្នុងការបែងចែកប្រើប្រាស់កម្លាំង ការពារអភិរក្សពូជត្រី នៅតំបន់បឹងទន្លេឆ្មារ  និងតំបន់បាឡត បឹងទន្លេសាបក្នុងរដូវប្រាំងនេះ និងបានឧបត្ថម្ភ ប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគជូនដល់កងកម្លំាងចម្រុះដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ នៅឃុំពាមបាង  ស្រុកស្ទោង ខេត្តកំពង់ធំ។

លោកវរសេនីយ៍ត្រី ភោគ ប៊ុនធឿន នាយទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ប្រធានក្រុមទីបញ្ជាការស្រាល នៃកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោក គន់ បូណាង មន្ត្រីឧទ្យាននុរក្សប្រចាំការនៅតំបន់ទន្លេឆ្មា ប្រចាំការនៅស្នាក់ការដូនស្តើង ឃុំពាមបាង  ស្រុកស្ទោង បានរាយការណ៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ បទល្មើសនេសាទមានការថយចុះគួរឲ្យកត់សម្គាល់ ប្រជាពលរដ្ឋភាគច្រើន បានយល់ដឹងនិងគោរពអនុវត្តន៍តាមច្បាប់ស្តីពីជលផលថ្មី ។ តែក៏នៅមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ ពិសេសប្រជាពលរដ្ឋដែលមកពីតំបន់និងខេត្តផ្សេងមួយចំនួន បានមកនេសាទត្រីនិងលៀស ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។ ហើយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំ មួយចំនួនទៀត នៅតែបំពានលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្មុគស្មាញ  និងក្នុងតំបន់បឹងទន្លេឆ្មារ ដោយប្រើប្រាស់មធ្យោបាយតូចៗ មានល្បឿនលឿនរហ័ស  ដែលសមត្ថកិច្ចកិច្ចយើងលំបាកក្នុងការបង្ក្រាប ។  ដោយឡែកក៍នៅតែមានប្រជាពលរដ្ឋមួយចំនួនទៀត នៅតែលួចបន្លំដាក់ឧបករណ៍នេសាទត្រូវច្បាប់ បន្លំដាក់ជាមួយឧបករណ៍នេសាទខុសច្បាប់នៅខាងក្រោម ដើម្បីបន្លំភ្នែកកងកម្លាំងយើងទៀតផង ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាងចម្រុះទាំងអស់ ដែលបានរួមសហការគ្នា ក្នុងការបំពេញភារកិច្ចការពារ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ នាពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យផលត្រីនៅក្នុងឆ្នាំនេះសម្បូរឡើងវិញ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការអបអរសាទរ និងគាំទ្រដល់ការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់កងកម្លំាងចម្រុះរបស់យើងផងដែរ ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លំាងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នាគោរពបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។ ជាមួយនេះដែរ នៅក្នុងរដូវប្រាំងនេះ ត្រូវរៀបចំផែនការបែកចែកកម្លាំង ដើម្បីការពារឲ្យបានតំបន់អភិរក្សពូត្រីក្នុងបឹងទន្លេឆ្មារ ដើម្បីរក្សាពូជត្រី ទុកសម្រាប់ពងកូននៅក្នុងរដូវវស្សាខាងមុខទៀត និងតំបន់នៅបាឡត ក្នុងលំហទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លំាងចម្រុះ ដើម្បីបន្តបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡើយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV