Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោងអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជននៅឃុំ កំពង់ចិនត្បូង ស្រុកស្ទោង

អភិបាលស្រុកស្ទោងអញ្ជើញប្រគល់ថវិកាបេឡាសង្គ្រោះមរណៈជូនគ្រួសារសពអតីតយុទ្ធជននៅឃុំ កំពង់ចិនត្បូង ស្រុកស្ទោង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៥ លោក  សាយ គឹមឡម  អភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកស្ទោង ព្រមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ រំលែកទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្គ្រោះជូនគ្រួសារសពលោក កៅ ណាត នៅភូមិស្វាយស ឃុំកំពង់ចិនត្បូងស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៥ កន្លងទៅដោយរោគាពាធ។

ជាការសំណេះសំណាល នៅក្នុងឱកាសនោះ លោកបានសម្តែងនូវសមានុចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ មេគ្រួសារ ស្វាមី  ឪពុក ក៏ដូចជាសាច់ញាតិជាទីស្រឡាញ់យ៉ាងអាឡោះអាល័យដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះ មហាក្សត្រ និងក្រុមគ្រួសារដោយមិនខ្លាចនឿយហត់។

ទន្ទឹមនឹងនេះលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខ និង ជីវភាពបងប្អូន អតីតយុទ្ធជន និងក្រុមគ្រួសារឲ្យកាន់តែប្រសើរឡើង។

លើសពីនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរមូលដ្ឋានជាពិសេសរដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាការជួយសង្គ្រោះផ្សេងៗផងដែរ។

គួរបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនគ្រួសារសពនៅពេលនេះ មានចំនួន ៤.០០០.០០០ ៛  (បួនលានរៀលគត់)។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains