សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អំណោយផ្លូវប្រភេទDBST១ខ្សែប្រវែង៤៣០០ ម៉ែត្រ ក្នុង ស្រុកកំពង់ស្វាយ លោកជំទាវ ឃួន ឃុនឌី បានបើកការដ្ឋានសាងសង់
(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គ(ខ) និងភូមិប្រាសាទ ជាអំណោយសម្ដចមាហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ២០២៦។
លោកជំទាវមានប្រសាសន៍ថាទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងក្តីក៏មិនអាចធ្វើឲ្យការរាំងស្ទះពីការអភិវឌ្ឍន៍បានដែរថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយដែលបានទទួលនៅអំណោយដ៏ពិសេស គឺជាផ្លូវក្រាលកៅស៊ូមួយខ្សែប្រភេទDBST ព្រោះសម្ដេច លោកតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ ដូចជា នេះជាចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅ ឃុំសាន់គរ ដើម្បីឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ ។
លោកជំទាវអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយ យថាហេតុណាមួយ ។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានសម្តែងនូវ ទឹកចិត្តសប្បាយរីករាយ ហើយមានការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ ហើយសមិទ្ធផលពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាង ធំធេង ក្នុងការអភិវឌ្ឍជាតិ សម្រាប់ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ ដែលបង្កើនលទ្ធភាព ក្នុងការចំណាយថវិកាតិច របស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើ ទៅធ្វើបុណ្យទាន និងប្រកបមុខរបរកសិកម្ម ដឹកជញ្ជូនផលកសិកម្ម ការសិក្សារបស់សិស្សានុសិស្ស និងការធ្វើ ដំណើររបស់ប្រជាពលរដ្ឋជាច្រើន។ អត្ថបទដោយ សូរហ៊ាន សំអាង-អ៊ុមញឹប។














![]()
