Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីប្រកាសចូលកាន់មុខតំណែង លោក អោង ប៊ុនធឿន ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ

ពិធីប្រកាសចូលកាន់មុខតំណែង លោក អោង ប៊ុនធឿន ជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក អោង ប៊ុនធឿន ជាប្រធានថ្មីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្ត នារព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តម នួន ផារ័ត្ន បានសម្តែងនូវការសាទរ លោក អោង ប៊ុនធឿន ដែលត្រូវបានតែងតាំងជាប្រធានមន្ទីរថ្មី នាពេលនេះ នឹងសង្ឃឹមជឿជាក់ថា លោកប្រធានមន្ទីរ បន្តបេសកកម្មដឹកនាំមន្ទីរបរិស្ថាន ខេត្តកំពង់ធំ ក្នុងការគ្រប់គ្រង និងរៀបចំផែនការនានា ហ្នឹងបានណែនាំដល់លោកប្រធានមន្ទីរថ្មី ត្រូវខិតខំទ្វេឡើងថែមទៀត ក្នុងការបំពេញភារកិច្ចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងសង្គមជាតិ បន្តជំរុញឱ្យប្រជាពលរដ្ឋយល់ច្បាស់អំពីផលប៉ះពាល់បរិស្ថាន កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ និងត្រូវបន្តកិច្ចសហការឱ្យបានជិតស្និតជាមួយភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។

ឯកឧត្តម សាន វណ្ណទី អនុរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរបរិស្ថានថ្មី ឱ្យខិតខំយកចិត្តទុកដាក់ចំពោះការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ការងារគ្រប់គ្រងរបស់មន្ទីរ ការងារផ្តល់សេវាជូនប្រជាពលរដ្ឋ និងបន្តទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ ព្រមទាំងដៃគូរអង្គការសង្គមស៊ីវិលនានា។

លោក អោង ប៊ុនធឿន ដែលទើបតែប្រកាសឡើងកាន់តំណែងថ្មី បានប្តេជ្ញាចិត្តថា ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់លិខិតបទដ្ឋានគតិយុត្តិ ទិសដៅ មតិណែនាំរបស់ក្រសួងបរិស្ថាន ក៏ដូចជាទិសដៅរបស់ស្ថាប័នពាក់ព័ន្ធ បន្តនិរន្តភាពការងារក្នុងមន្ទីរលើសេវាសាធារណៈ ដោយពង្រឹងគុណភាព បច្ចេកទេស និងគោរពពេលវេលា។

សូមបញ្ជាក់ផងដែរថា លោក អោង ប៊ុនធឿន ត្រូវបានតែងតាំងជាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំថ្មី ជំនួសលោក តុប កក្កដា ដែលទទួលភារកិច្ចថ្មី៕ អត្ថបទ ចន្ថា បុណ្យឫទ្ធិ រូបភាព យីម ប៊ុនហ័រ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains