មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ គ្រោងសម្តែងសិល្បៈចំរុះ នៅតាមបណ្ដោយសួនច្បារដងស្ទឹងសែន ដើម្បី ចែកជូនដល់ ប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរតកវប្បធម៌ជាតិ
(កំពង់ធំ)ៈលោកហុិន សោភ័ណ្ឌប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំបានលើកឡើងនៅព្រឹកថ្ងៃទី២៩មករា២០២៦នេះថា ដើម្បីចូលរួមលើកស្ទួយ និងផ្សព្វផ្សាយនៅទម្រង់ទស្សនីយភាពសិល្បៈវប្បធម៌ខ្មែរឱ្យ កាន់តែទូលំទូលាយទៅទៀតនោះ ការិយាល័យសិល្បៈទស្សនីយភាព នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានគ្រោង រៀបចំកម្មវិធីសម្តែងសិល្បៈចំរុះ និងប្រគំតន្ត្រីបុរាណ សម័យ នៅតាមបណ្ដោយសួនច្បារដងស្ទឹងសែនខេត្តកំពង់ធំ ដើម្បី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ បានទស្សនាកំសាន្ត នឹងស្វែងយល់បន្ថែមអំពីទម្រង់សិល្បៈ នៃមរកវប្បធម៌ជាតិ ក៏ដូចជា ចូលរួមឆ្លើយតបទៅតាមគម្រោងរៀបចំសោភ័ណភាពទីក្រុងស្អាតរបស់រដ្ឋបាលខេត្តកំពង់ធំ ។
លោកហុិន សោភ័ណ្ឌបន្ថែមទៀតថា ការប្រគុំតន្ត្រីបុរាណនៅសួនស្ទឹងសែន មិនត្រឹមតែជាពេលវេលាសម្រាប់សប្បាយរីករាយ ឬការកម្សាន្តទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយដែល ជំរុញការទាក់ទងវប្បធម៌ និងចែករំលែកទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ ទៅអោយទូទាំងប្រជាជនក្នុងនិងក្រៅខេត្ត និងភ្ញៀវទេសចរផងដែរ។ ការប្រកំតន្ត្រីបុរាណនៅសួនក្បាលស្ទឹងសែនគឺប្រព្រឹត្តទៅតាមការគ្រោងទុក ដោយចាប់ពីថ្ងៃទី៣១មករាឆ្នាំ២០២៦-មាន ដូចជា ប្រគំភ្លេងមហោរី និងប្រពៃណីកំដរ -សម្តែងទស្សនីយភាពសិល្បៈចំរុះ -ប្រគំតន្ត្រីសម័យរាំលេងកំសាន្ត -ប្រគំភ្លេងមហោរី និងប្រពៃណីកំដរ ៕
គួបញ្ជាក់ថា សួនស្ទឹងសែន ដែលស្ថិតនៅមាត់ស្ទឹងសែន ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ គឺជា កន្លែងសាធារណៈមួយសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ និងសិល្បៈប្រពៃណីខ្មែរ ដែលទាក់ទាញភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងនិងក្រៅខេត្ត។ ស្ទឹងសែនជាស្ទឹងដ៏សំខាន់មួយដែលជាសហព័ន្ធធម្មជាតិ និងវប្បធម៌ជាតិកម្ពុជា និងតែងតែមានការរៀបចំពិធីផ្សេងៗ ជាប្រចាំ។ (អត្ថបទអ៊ុមញឹប)










![]()
