Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំព្នៅ ស្រុកសន្ទុក

អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១បណ្ណ ជូនដល់ប្រជាពលរដ្ឋនៅ ឃុំព្នៅ ស្រុកសន្ទុក

(កំពង់ធំ)៖ នៅក្នុងការអនុវត្តគោលនយោបាយចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការ ជាក់ស្តែងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២៥៥១ បណ្ណ នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុក ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន ក៏បានធ្វើបច្ចុប្បន្នភាពសភាពការណ៍ព្រំដែន និងសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី នៅក្នុងការស្តារឡើងវិញនូវសន្តិភាព ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា ទោះបីជាប្រទេសជាតិយើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីកងទ័ពនៃប្រទេសជិតខាងក៏ដោយ ក៏សម្ដេចមហាបវរធិបតីតែងតែណែនាំដល់ថ្នាក់ដឹកនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ រក្សានូវប្រក្រតីភាពនៃការបំពេញការងារបម្រើបងប្អូនប្រជាពលរដ្ឋ ជាពិសេសការងារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅគ្រប់កាលៈទេសៈទាំងអស់ យើងត្រូវរួបរួមគ្នា ក្រោមស្មារតីសាមគ្គីឯកភាពជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំយើង ដើម្បីឆ្លងកាត់នូវរាល់ឧបសគ្គនានា ដែលប្រទេសជាតិយើងជួបប្រទះ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តកំពង់ធំ បានថ្លែងនូវការអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ និងសូមស្នើដល់បងប្អូនត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាឯកសារនេះឲ្យបានត្រឹមត្រូវ ប្រើប្រាស់បានចំគោលដៅ សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដើម្បីគាំទ្រដល់ការកសាងជីវភាពគ្រួសារឲ្យបានកាន់តែល្អប្រសើរឡើង ។ អត្ថបទដោយ រដ្ឋបាលខេត្តកំពង់ធំ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV