Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពត្រូវអប់រំយោធិនគ្រប់រូប ត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី និងបន្តបបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព

ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាពត្រូវអប់រំយោធិនគ្រប់រូប ត្រៀមខ្លួនជានិច្ចក្នុងការការពារបូរណភាពទឹកដី និងបន្តបបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៩ ខែមករា ឆ្នំា ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្ធពិធីប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខប្រចាំខែមករា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹកររងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ យ៉ាងច្រើនកុះករផងដែរ ។

មុនដំណេីរការ​កម្មវិធី​ សមាជិក​ សមាជិការ​ នៃអង្គប្រជុំ​ បាន​ស្មឹង​ស្មាត​គោរព​វិញ្ញាណក្ខន្ធ​ វិរយុទ្ធ​ជន​កម្ពុជា​ ដែល​បាន​ពលីជីវិត​ដេីម្បី​បុព្វហេតុ​ការ​ពារ​បូណភាព​ទឹក​ដី​ នៅតាមព្រំដែនកម្ពុជា-ថៃ​ ហើយ​បន្ទាប់​មក​លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងការិយាល័យទី៣ បានឡើងធ្វើរបាយការណ៍ស្ដីពីការងារយោធាសន្តិសុខដែលសម្រេចបាន ក្នុងខែមករាកន្លងទៅ ដោយបានគូសបញ្ជាក់អំពីចំណុចសំខាន់ៗនៃលទ្ធផលដែលធ្វើបាន ចំណុចខ្លាំង ចំណុចខ្វះខាត ព្រមទាំងសេចក្តីព្រាងទិសដៅដែលត្រូវអនុវត្តបន្តផងដែរ ។

បន្ទាប់ពីថ្នាក់ដឹកនាំ និងមេបញ្ជាការតាមបណ្ដាកងឯកភាពមួយចំនួន បានឡើងពិភាក្សា និងធ្វើបទអន្តរាគមន៍រួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចតាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទនៈ ។ ជាមួយនោះដែរ ក៏បានថ្លែងនូវការកោតសរសើរ នូវវីរភាពដ៏អង់អាចក្លាហាន ដែល​បានធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឺករងកំពង់ធំ ដែលបានទៅបំពេញភារកិច្ចក្នុងការការពារបូរណភាពទឹកដី នាពេលថ្មីៗនេះ​ នៅទិសព្រំដែនកម្ពុជា-ថៃ​ ។

ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះទាំងអស់​ ត្រូវអប់រំណែនាំដល់យោធិនគ្រប់រូបនៅក្រោមឱវាទ ត្រូវត្រៀមខ្លួនជានិច្ចក្នុងភារកិច្ចការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់ទាហានសៀម និងត្រូវចូលរួមយ៉ាងសកម្មក្នុងការការពារគ្រប់គ្រង ទប់ស្កាត់ នឹងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅក្នុងខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុម ញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV