Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួនឱ្យខិតខំអនុវត្តការងារ ឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់

ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួនឱ្យខិតខំអនុវត្តការងារ ឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់

(កំពង់ធំ)÷លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ លើកទឹកចិត្តដល់មន្ត្រីរបស់ខ្លួនឱ្យខិតខំអនុវត្តការងារ ឱ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវខ្ពស់ លើការងារព័ត៌មាន សំដៅធានាឱ្យការងារវិស័យនេះមានការរីកចម្រើន និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សង្គម នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ធំ។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោកអនុប្រធាន មន្ទីរ ប្រធាន-អនុប្រធានការិយាល័យទាំង៥ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យាជាច្រើនរូបផងដែរ។

លោកស្រីបានបញ្ជាក់ថា ការអនុវត្តការងារតាមតួនាទីភារកិច្ច មិនត្រឹមតែជាកាតព្វកិច្ចរបស់មន្ត្រីរាជការប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការពង្រឹងទំនុកចិត្តសាធារណៈចំពោះស្ថាប័នព័ត៌មាន។ ការងារព័ត៌មានជាវិស័យសំខាន់មួយក្នុងសង្គម ដែលមានតួនាទីផ្សព្វផ្សាយព័ត៌មាន និងអប់រំសាធារណៈ ផ្តោតទៅលើការប្រមូល ចម្រាញ់ ផលិត និងផ្សព្វផ្សាយព័ត៌មាន តាមរយៈអក្សរ សម្លេង និងរូបភាព ដើម្បីឱ្យសាធារណជនទទួលបានព័ត៌មានត្រឹមត្រូវ និងទាន់ពេលវេលា។ ការទទួលខុសត្រូវ ក្នុងការផ្ដល់ព័ត៌មានផ្សាយភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច សេចក្តីថ្លៃថ្លៃថ្នូរ និងតម្លៃវិជ្ជាជីវៈ ដើម្បីការពារប្រយោជន៍ និងទំនុកចិត្តសង្គមមកលើវិស័យព័ត៌មាន និងចូលរួមក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

ជាមួយគ្នានេះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានលើកទឹកចិត្តឱ្យមន្ត្រីទាំងអស់ បន្តអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងធ្វើការសហការជាក្រុម ដើម្បីឱ្យការងារព័ត៌មាននៅក្នុងខេត្តកំពង់ធំដំណើរការបានរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន។ អត្ថបទធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV