Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំ កងកម្លាំងត្រូវការពារឲ្យបានព្រែកអភិរក្សពូជត្រី ទាំង៦ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ណែនាំ កងកម្លាំងត្រូវការពារឲ្យបានព្រែកអភិរក្សពូជត្រី ទាំង៦ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មការគ្រប់គ្រងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានទៅជួបសំណេះសំណាលសាកសួរសុខទុក្ខ, ប្រគល់ភារកិច្ច ក្នុងការបែងចែកប្រើប្រាស់កម្លាំង ការពារព្រែកអភិរក្សពូជត្រីចំនួន ៦ព្រែក នៅក្នុងរដូវប្រាំងនេះ និងបានឧបត្ថម្ភប្រេងឥន្ធនៈ គ្រឿងឧបភោគ បរិភោគជូនដល់កងកម្លំាងចម្រុះដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលបង្ក្រាបបទល្មើសនេសាទ នៅតំបន់ព្រែកធ្លក ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ   ។

លោកអនុសេនីយ៍ឯក ហែម ថន ប្រធានក្រុមទីបញ្ជាការ ស្រាល នៃកងកម្លាំងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង កំពង់ធំ និង​លោក ​បូ​ ហុង​ មន្ត្រី​រដ្ឋបាល​ជល​ផល​ខណ្ឌ​ (ជាប់​កិច្ចសន្យា​)​ ប្រចាំការ នៅទីបញ្ជាការ​ស្រាល​ ឃុំផាត់សណ្តាយ បាន រាយការណ៍បញ្ជាក់ថា៖ បច្ចុប្បន្ននេះ បទ ល្មើសនេសាទមានការថយចុះគួរឲ្យ​កត់សម្គាល់​ ប្រជាពលរដ្ឋ​ពី​ ៧០ទៅ៨០ភាគរយ  បាន​គោរព​អនុវត្តន៍​តាមច្បាប់​ស្តីពី​ជល​ផល​ ​។  ហើយប្រជាពលរដ្ឋភាគច្រើនបានចូលរួមគោរព និងអនុវត្តន៍តាមច្បាប់ស្តីពីជលផល តែក៍នៅមានប្រជាពលរដ្ឋមួយចំនួនតូច​នៅតែប្រព្រឹត្តិបទល្មើសនេសាទខុសច្បាប់ ដោយនៅតែបំពានលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រស្មុគស្មាញ និងតំបន់ ជ្រៅ ។  ហើយក្នុងនោះមានប្រជាពលរដ្ឋមួយចំនួនទៀត នៅតែលួចបន្លំដាក់ឧបករណ៍នេសាទត្រូវច្បាប់ បន្លំដាក់ជា មួយឧបករណ៍នេសាទខុសច្បាប់នៅខាងក្រោម ដើម្បីបន្លំភ្នែកកងកម្លាំងយេីង ឬដាក់លបលូក្រឡាញឹកខុសច្បាប់ ខុសពីទំហំរបាំងស្បៃអួន ដែលស្របច្បាប់   ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លំាងចម្រុះទាំងអស់ ដែលបានរួមសហការគ្នា ក្នុងការបំពេញភារកិច្ចការពារ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនាពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឲ្យផលត្រីនៅក្នុងឆ្នាំនេះសម្បូរឡេីងវិញ ដែលប្រជាពលរដ្ឋនៅទូទាំងប្រទេស មានការអបអរសាទរ និងគាំទ្រដល់ការធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ របស់កងកម្លំាងចម្រុះរបស់យើង ។ 

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លំាងចម្រុះទាំងអស់ ត្រូវបន្តរួមគ្នាគោរពបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ។  ជាមួយនេះ ដែរ នៅក្នុងរដូវប្រាំងនេះ ត្រូវរៀបចំផែនការ បែកចែកកម្លាំង ដេីម្បីការពារឲ្យបានព្រែកអភិរក្សពូជត្រី ទាំង៦ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដេីម្បីរក្សាពូជត្រី ទុកសម្រាប់ពងកូននៅក្នុងរដូវវស្សាខាងមុខទៀត   ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារគ្រឿងឧបភោគបរិភោគ   និង សម្ភារប្រើប្រាស់មួយចំនួន ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត ប្រធានក្រុម ក្រុមការងាររបស់រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ជូនដល់កងកម្លំាងចម្រុះ ដេីម្បីបន្តបំពេញភារកិច្ច ការពារ ទប់ស្កាត់ បទល្មើសនេសាទខុសច្បាប់ ដោយគ្មានការដកថយឡេីយ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV