Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ឆ្លងកាត់ភូមិចំនួន២ ក្នុងឃុំក្រវ៉ា

អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ឆ្លងកាត់ភូមិចំនួន២ ក្នុងឃុំក្រវ៉ា

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្ដម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២ កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានោះដែរឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពសភាពការណ៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសអំពីសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី នៅក្នុងការព្យាយាមស្តារឡើងវិញនូវសន្តិភាពមួយជាក់លាក់តាមបន្ទាត់ព្រំដែន ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។  

ឯកឧត្តមបន្តទៀតថា សមរភូមិអាវុធត្រូវបានផ្អាក ប៉ុន្តែសង្គ្រាមមិនទាន់បានបញ្ចប់នោះទេ ដំណើរទៅមុខក៏នៅបន្តវែងឆ្ងាយទៀតដែរ ដូចនេះ ជាការចាំបាច់ណាស់ដែលប្រជាជនកម្ពុជាយើងត្រូវរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិតែមួយ ប្រយុទ្ធប្រឆាំងនូវសង្គ្រាមឈ្លានពាននេះ រហូតដល់យើងអាចសម្រេចបាននូវសន្តិភាពទាំងស្រុងឡើងវិញ។ 

ទន្ទឹមជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន ថ្លែងបន្តថាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ជាសរសេរឈាមនៃសេដ្ឋកិច្ច ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានពីផលប្រយោជន៍នៃផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និងគោរពតាមគោលការណ៍នានានៃច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចគ្រួសារ ។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV