Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋ ដែលមានពិការភាពនិងងាយរកហានិភ័យ

អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋ ដែលមានពិការភាពនិងងាយរកហានិភ័យ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង ណែនាំអាជ្ញាធរឃុំត្រូវបង្កើនការយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពពលរដ្ឋដែលមានពិការភាព និងងាយរកហានិភ័យ លោកសាយ គឹមឡម បានធ្វើការណែនាំដូច្នេះក្នុងឱកាសដែល លោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ទៅចែកជូនពេលពលរដ្ឋមានពិការភាព និងងាយរងហានិភ័យនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៦។

ទន្ទឹមនឹងនេះលោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ព្រមទាំងសហការីដែលបាន ឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ហួសគណនា ដល់អាជ្ញាធរស្រុកស្ទោង សម្រាប់ចែកជូនបន្តដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសបងប្អូនជនភៀសសឹក គ្រួសារវីរៈកងទ័ព ពលរដ្ឋងាយរងហានិភ័យប្រជាពលរដ្ឋដែលមានពិការភាពកន្លងមក និងដូចក្នុងឱកាសនេះជាតឹកតាងស្រាប់។

ជាមួយនេះផងដែរលោក សាយ គឹមឡម បានអំពាវនាវពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ថែរក្សាសុខភាពឱ្យបាខ្ជាប់ខ្ជួន ធ្វើលំហាត់ប្រាណឱ្យនានទៀងទាត់ជាប្រចាំ ជាពិសេសត្រូវ ចូលរួមអភិរក្សធនធានធម្មជាតិមច្ឆជាតិ និងចៀសឱ្យផុតពីការនេសាទខុសច្បាប់គ្រប់រូបភាពទាំងអស់ដើម្បីសុខសុវត្ថិភាព និងចាកឆ្ងាយពីទោសទ័ណ្ឌច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ពលរដ្ឋដែលទទួលបានអំណោយនៅក្នុងឱកាសនេះមានចំនួន ២០គ្រួសារ ដែលក្នុង១គ្រួសារទទួលបាននូវ÷ អង្ករ១បេ គ្រឿងឧបភោគបរិភោគព្រមទាំងសំលៀកបំពាក់មួយចំនួនផងដែរ ពិសេសមានការចែកអំណោយជាសំលៀកបំពាក់ គ្រឿងឧបភោគបរិភោគដល់កុមារនៅក្នុងឃុំថែមទៀត។ អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប

នៅ

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV