Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

‎អភិបាលស្រុកប្រាសាទបល្ល័ង្ក ណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋកាន់តែល្អ និងធានាភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អថែមទៀត

‎អភិបាលស្រុកប្រាសាទបល្ល័ង្ក ណែនាំដល់អាជ្ញាធរមូលដ្ឋានបន្តខិតខំបម្រើសេវាសាធារណៈ​ជូនប្រជាពលរដ្ឋកាន់តែល្អ និងធានាភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែល្អថែមទៀត

‎(កំពង់ធំ)៖ លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក លោក គង់ សំអាត បានធ្វើការណែនាំបន្ថែមទៀតទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំប្រឹងប្រែងបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អឆាប់រហ័ស ពិសេសធ្វើយ៉ាណាឱ្យភូមិឃុំក្លាយទៅជាភូមិឃុំមានសុវត្ថិភាពខ្ពស់។

ថ្លែងនៅក្នុងឱកាស ពេលដែលលោកបន្តចុះជួបសំណេះសំណាល និងស្ដាប់បញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានជាមួយប្រធានក្រុមប្រឹក្សាឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ ប៉ុស្ដិ៍នគរបាលរដ្ឋបាល យុវជនភូមិ-ឃុំ ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ ប៉ុស្ដិ៍នគរបាល មណ្ឌលសុខភាព នាយកសាលា ចាស់ព្រឹទ្ធាចារ្យ និងស្ដាប់បញ្ហាប្រឈមនានា ក្នុងមូលដ្ឋានឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ‎ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦។

‎លោក ជិន ហ៉ីន មេឃុំសាលាវិស័យ មានប្រសាសន៍ថាឃុំសាលាវិស័យជាឃុំមួយក្នុងចំណោមឃុំទាំង៧ក្នុងស្រុកប្រាសាទបល្ល័ង្ក ឃុំបានបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋយ៉ាងមមាញឹកលើផ្នែកផ្សេងៗដែលមានផ្នែករដ្ឋបាល ផ្នែកមនុស្សធម៌ ផ្នែកសុខភាពអនាម័យ ពិសេសគឺការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យមានការរីកចម្រើនពីមួយជំហានទៅមួយជំហានជាបន្តបន្ទាប់ ដើម្បីឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងការដឹកនាំអាណត្តិទី ៧ ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក គង់ សំអាត អភិបាលស្រុក បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋាន ពិសេសមន្រ្តីភូមិឃុំ និងលោកមេប៉ុស្តិ៍ ត្រូវធ្វើការសហការឱ្យកាន់តែល្អថែមទៀត លើការផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ពិសេសលើសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ដោយធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានខ្ពស់ ពោលគឺត្រូវតែរឹតបន្តឹង បង្ការ បង្រ្កាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួន ។

‎លោកអភិបាលស្រុក មានប្រសាសន៍បន្តទៀតថា ការគិតគូរនិងយកចិត្តទុកដាក់អំពីសុខទុក្ខ និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋឱ្យកាន់តែលឿនរហ័សដោយទំនួលខុសត្រូវ វានឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់យើងកាន់តែមានទំនុកចិត្ត និងបន្តគាំទ្រលោកមេឃុំ មេភូមិថែមទៀត ម្យ៉ាងវិញទៀតទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ ហើយសូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួនមានការរីកចម្រើនថែមទៀត ពិសេសត្រូវសហការគ្នាឱ្យល្អជាមួយ និងបងប្អូនប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាល ធ្វើយ៉ាងណាពង្រឹង លើការងារ ការពារ ថែរក្សា សន្តិសុខ សណ្តាប់ សាធារណៈ កាន់តែល្អរឹងមាំ ឱ្យមូលដ្ឋានរបស់យើងក្លាយជាមូលដ្ឋានដែលគ្មានបទល្មើសគ្រប់ប្រភេទ គ្មានល្បែងស៊ីសង ស្របតាមគោលនយោបាយភូមិឃុំមានសវុត្ថិភាព។

‎ចុងក្រោយ លោកអភិបាលស្រុក បានផ្ដាំផ្ញើដល់អ្នកចូលរួមណែនាំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕ អត្ថបទរដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV