លោកឧត្តមសេនីយត្រី ខេន ឈុនគ័រដឹកនាំមន្ត្រីនគរបាលចុះសាកសួរសុខទុក្ខ លោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន
ព្រឹកថ្ងៃ ចន្ទ ទី២៦ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតនៅភូមិ កំពង់ធំ សង្កាត់ កំពង់រទេះ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
លោកវរសេនីយ៍ឯក រឹម ធីរ៉ាន់ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាកព្យាបាលជំងឺ ( ទឹកនោមផ្អែម) ។
លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ជានិច្ចកាល ថ្នាក់ដឹកនាំតែងតែគិតគូ អំពីសុខទុក្ខ សុខុមាលភាព និងការអនុវត្តតួនាទី ភារកិច្ច របស់បងប្អូនកងកម្លាំងជាប្រចាំថ្ងៃ ទូទាំងខេត្តកំពង់ធំ។
បន្ថែមលើមតិ សំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានណែនាំក្រុមគ្រួសារ ត្រូវបន្តយកចិត្តទុកដាក់ថែទាំសុខភាព ឱ្យល្អប្រពៃ តាមរយៈការរស់នៅស្អាត បរិភោគស្អាត មានអនាម័យជាប្រចាំថ្ងៃ ពិសារម្ហូបអាហារ ណាជំនួយ ដល់សុខភាព ពិសារឱសថ ឱ្យបានទៀងទាត់ តាមណែនាំរបស់គ្រូពេទ្យ សម្រាកគ្រប់គ្រាន់ ព្យាយាមហាត់ប្រាណពង្រឹងកាយសម្បទា ដើម្បីសុខភាពលោកបានល្អប្រសើរ ឡើងវិញ ។
ជាមួយគ្នានោះដែរ លោក ស្នងការរង បានឧបត្ថម្ភ ថវិកាមួយចំនួន
ដល់អ្នកជំងឺ ដើម្បីចូលរួមសម្រាលការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ ផងដែរ។
លោកស្រី ស៊ន សុផល ត្រូវជាភរិយាលោក រឹម ធីរ៉ាន់
បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដែលបានចាត់តំណាង ចុះសាកសួរសុខទុក្ខ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួន ដល់ក្រុមគ្រួសារលោកស្រី នាឱកាសនេះ ៕អត្ថបទស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញ៉ឹប










![]()
