Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបើកសិក្ខាសាលាតម្រង់ទិសពិព័ណ៌តាមសាលារៀនស្ដីពីអាហារសុខភាព ជូននាយក នាយិកាបឋមសិក្សាគោលដៅនៅស្រុកតាំងគោក


មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំបើកសិក្ខាសាលាតម្រង់ទិសពិព័ណ៌តាមសាលារៀនស្ដីពីអាហារសុខភាព ជូននាយក នាយិកាបឋមសិក្សាគោលដៅនៅស្រុកតាំងគោក

(កំពង់ធំ)៖លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងលោកប៊ី រីដែន មន្ត្រីអង្គការហែឡែនខែលល័រអន្តរជាតិប្រចាំខេត្តអញ្ជើញបើកសិក្ខាសាលាតម្រង់ទិសពិព័ណ៌តាមសាលារៀនគោលដៅស្ដីពីអាហារសុខភាព ជូនលោក លោកស្រីនាយក នាយិកាសាលារៀនបឋមសិក្សាចំនួន១០សាលា និងមាតាបិតាសិស្សជិត១០០នាក់នៅស្រុកតាំគោក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកប៊ី រីដែន បានលើកឡើងថាការរៀបចំពីព័ណ៌នេះក្នុងគោលបំណងដើម្បីកាត់បន្ថយជំងឺមិនឆ្លងនៅកម្ពុជា ដោយជំរុញការយល់ដឹងបន្ថែមពីកត្តាហានិភ័យ និងបង្ការជំងឺមិនឆ្លង ឥរិយាបថរស់នៅប្រកបដោយសុខុមាលភាព ស្គាល់របបអាហារសុខភាព មានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសគឺការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមសាលារៀន ស្របតាមសេចក្ដីណែនាំលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក សៀន ហុកហេង បានលើកឡើងថាដើម្បីលើកកម្ពស់សុខភាពសិក្សានៅតាមគ្រឹះស្ថានសិក្សាដែលជាមូលដ្ឋានគន្លឹះធានាបាននូវការសិក្សាប្រកបដោយនិរន្តរភាព គុណភាព និងបង្កើនអត្រាបញ្ចប់ការសិក្សា ព្រមទាំងបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចសង្គម ពិសេសការចូលរួមចំណែកសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាលោកគ្រូ អ្នកគ្រូ ត្រូវពិនិត្យឡើងវិញនូវការអនុវត្តសេចក្ដីណែនាំលេខ៧១ និងលេខ១៨ របស់ក្រសួងអប់រំ យុវជន និងកីឡាដោយធ្វើយ៉ាងរៀបចំឱ្យមានគណៈកម្មការសុខភាពសិក្សាថ្នាក់សាលារៀននិងមានសមាសភាពពីគ្រប់ភាគីពាក់ព័ន្ធ និងរៀបចំឱ្យមានការដាំដំណាំចម្រុះ(សួនជីវៈចម្រុះ)ដោយធ្វើយ៉ាងណាដាំឱ្យបានផលិតបីប្រភេទលើរងតែមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ជី ទឹក ការដាំដើមឈើយកម្លប់ឱ្យបានច្រើនដើម្បីធានានឹងការប្រែប្រួលអាកាសធាតុ ការជំរុញការអនុវត្តនូវស្តង់ដាសាលារៀនគំរូឱ្យមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ព្រមទាំងពីរបៀបរបបរាយការណ៍បន្ទាន់នៅពេលមានបញ្ហាគ្រោះមហ្តរាយ ។

លោកបន្តថាការពិព័ណ៌នេះគឺបញ្ជ្រាបការយល់ដឹងស្ដីពីការកាត់បន្ថយហានិភ័យជំងឺមិនឆ្លងដោយមានទម្លាប់ប្រើប្រាស់អំបិលតិច ស្ករតិច ខ្លាញ់តិច ពិសេសដើម្បីឲ្យកុមារទទួលមានសុវត្ថិភាព សុខភាព និងត្រូវគិតពីសម្បទាទាំងប្រាំរបស់មូលធនមនុស្សគឺវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយចិត្ត
សម្បទា ដែលផ្តោតសំខាន់លើសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តរបស់បុគ្គលិកអប់រំ និងអ្នកសិក្សា ដែលទាំងអស់នេះកើតចេញពីលោកគ្រូ អ្នកគ្រូ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន។

ក្រោយពីបញ្ចប់ការរៀបចំពីព័ណ៌ក្រុមការងារបានបន្តសកម្មចុះពិនិត្យការលក់ដូរចំណីអាហារនៅក្នុងវិទ្យាល័យទ្រៀលព្រមទាំងបានណែនាំដល់អាជីវករ
ទាំងអស់ត្រូវគោរពតាមកិច្ចសន្យាលក់ដូរជាមួយសាលា និងអនុវត្តឱ្យបានជាដាច់ខាតតាមសេចក្ដីណែនាំលេខ១៨ និងលេខ៧១ របស់ក្រសួងអប់រំ យុវជន និងកីឡា។អត្ថបទមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ..ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains