អាជ្ញាធរនិងប្រជាពលរដ្ឋ ស្រុក សន្ទុក គាំទ្រចំពោះការដឹកនាំរយៈពេល ១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណត្តិទី៧
(កំពង់ធំ)៖ ក្នុងរយៈពេល១ឆ្នាំនៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយការដឹកនាំរបស់យុវជនបន្តវេននេះបានធ្វើអោយនាវាកម្ពុជាទទួលបានការរីកចម្រើននិងការអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការគិតគូប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងសម្រេចបាននូវជោគជ័យ លើសមិទ្ធិផលធំៗបានយ៉ាងឆាប់រហ័ស និងធ្វើអោយមានការអបអរសាទរពីរសំណាក់អជ្ញាធរ និងប្រជាពលរដ្ឋទូទាំងប្រទេស។
លោកឡង គីសឹងអភិបាលនៃគណៈអភិបាលស្រុកនិងប្រជាពលរដ្ឋ ក្នុងស្រុកសន្ទុកខេត្តកំពង់ធំបានបញ្ជាក់ប្រាប់ភ្នាក់ងារអ្នកយកព័ត៌មានន័យមន្ទីរព័ត៌មានខេត្តកំពង់ធំកាលពីពេលថ្មីៗនេះថា ពួកគាត់បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះការដឹកនាំរបស់ម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំយុវជនដ៏ឆ្នើមរបស់រាជរដ្ឋាភិបាលអណត្តិទី៧ ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ ។
លោក ឡង គីសឹង អភិបាលស្រុកសន្ទុកសម្តែងនូវការគាំទ្រចំពោះរាជរដ្ឋាភិបាលអណត្តិទី៧ ដែលដឹកនាំដោយមហាបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ហើយធ្វើដំណើរដោយភាពស្វាហាប់ប្រកបដោយការអភិវឌ្ឍនសេដ្ឋកិច្ចជាតិ។ ក្នុងនោះក៏សម្រេចបាននូវសមិទ្ធផលធំ ជាច្រើនដែលរាជរដ្ឋាភិបាលបាន គឺការក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ សុវត្ថិភាពសារណៈ រក្សាបាននូវ កំណើនសេដ្ឋកិច្ច និងការរក្សាបាននូវកំណើននៃប្រាក់ចំណូលជាតិផងដែរ។
លោកបានបន្តថាក្នុងរាជរដ្ឋាភិបាលអណត្តិទី៧ឃើញថាមានសមិទ្ធផលជាច្រើនដែលជាកំនិតផ្តួចផ្តើមដោយសម្តេចតេជោ ហ៊ុនសែន អតីនាយករដ្ឋមន្ត្រី ក្រោមការអនុវត្តដោយភាពស្វាហាប់ម៉ឺងម៉ាត់របស់សម្តេចមហាបវធិបតីកំពុងតែអនុវត្តនូវគម្រោងព្រៃជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្រ្ត។ ហើយគម្រោងនេះនឹងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសជាតិយើងដោយមិនចាំបាច់ពឹងប្រទេសជិតខាងក្នុងការដឹងទំនិញនិងជួយកាត់បន្ថយថ្លៃដើម។ ព្រែកជីកនេះក៏ជាប្រព័ន្ធរំដោះទឹកមួយនៅពេលមានទឹកជំនន់ និងជាប្រពភទឹកស្រោចស្រប់ដំណាំនូវរដូវប្រាំង ព្រមទាំងអាចធ្វើចរាចរណ៍នាវាចរ ដឹកភ្ញៀវទេសចរណ៍មកកំសាន្តក្នុងប្រទេសយើងផងដែរ។
លោកបានគាំទ្រចំពោះកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម ព្រោះវាដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងតំបន់ មិនមែនជាកាត់ទឹកដីអោយទៅប្រទេសណានោះទេ។
ប្រជាពលរដ្ឋនៅស្រុក សន្ទុក បានលើកឡើងស្រដៀងគ្នាថា រាជរដ្ឋាភិបាលថ្មីបានកសាងនូវសមិទ្ធផលជាច្រើនសម្រាប់ប្រទេសជាតិក្នុងរយៈពេលមួយឆ្នាំនេះ។ចំពោះសមិទ្ធផលទាំងអស់ពួកគាត់មានការចាប់អារម្មណ៍ដោយជឿជាក់ និងគាំទ្រថា នឹងជួយកាត់បន្ថយភាពក្រីក្របានច្រើន និងបង្កើនការងារជូនប្រជាពលរដ្ឋបានច្រើនផងដែរ។
សូមបញ្ចាក់ថា រាជរដ្ឋាភិបាលអណត្តិថ្មីទិ៧ កើតចេញពីរការបោះឆ្នោតជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា (CPP) ទទួលបានអាសនៈច្រើនជាងគេគឺ ១២០អាសនៈ បន្ទាប់មកគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៥អាសនៈក្នុងចំណោមអាសនៈចំនួន ១២៥អាសនៈ ក្នុងរដ្ឋសភា ។អត្ថបទដោយអ៊ុមញឹប-រូបភាពដោយធូរកែវមុន្នី។