Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោង លើកទឹកចិត្តបុគ្គលិកនៅមន្ទីរពេទ្យបង្អែកស្ទោង ឱ្យផ្ដល់សេវាកាន់តែប្រសើរឡើងថែមទៀត ជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត

អភិបាលស្រុកស្ទោង លើកទឹកចិត្តបុគ្គលិកនៅមន្ទីរពេទ្យបង្អែកស្ទោង ឱ្យផ្ដល់សេវាកាន់តែប្រសើរឡើងថែមទៀត ជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត

(កំពង់ធំ)÷ អភិបាលស្រុកស្ទោងលើកទឹកចិត្តបុគ្គលិកនៅមន្ទីរពេទ្យបង្អែកស្ទោង ឱ្យផ្ដល់សេវាកាន់តែប្រសើរឡើងថែមទៀតជូនអ្នកជំងឺដែលមានជីវភាពខ្វះខាត លោក សាយ គឹមឡម បានលើកឡើងដូច្នេះ នៅក្នុងឱកាសដែលលោកនិងសហការី បានជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ឯកឧត្តម ថោ ជេដ្ឋា ជូនអ្នកជំងឺ និងកម្មករ នៅមន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

ជាមួយគ្នានេះលោកបានកោតសរសើរខ្ពស់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ដែលបានផ្ដល់សេវាយ៉ាងល្អប្រសើរ ដែលទទួលបាននូវការជឿទុកចិត្តពីអ្នកជំងឺគ្រប់ច្រកល្អក ក៏ដូចជាពីបណ្ដាស្រុកផ្សេងៗដែលបានមកទទួលសេវ៉ានៅទីនេះប្រកបដោយការជឿទុកចិត្តខ្ពស់បំផុត។

លើសពីនេះលោក សាយ គឹមឡម បានណែនាំអ្នកជំងឺគ្រប់រូបត្រូវរស់នៅ ប្រកបដោយអនាម័យបីល្អ ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំ ពិសេសត្រូវគោរពតាមវេជ្ជបញ្ជាឱ្យបានត្រឹមត្រូវហើយឆាប់បានជាសះស្បើយនិងត្រឡប់ទៅកាន់គេហដ្ឋានវិញ។

ជាមួយគ្នានេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា ដែលបាននិងកំពុងដឹកនាំចុះជួយកសាងអភិវឌ្ឍស្រុកស្ទោងនូវសំណង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធានាសាស្ត្រស្អេកស្កះ ជាពិសេសបានចូលរួមយ៉ាងសកម្មក្នុងការ សំណេះសំណាលសួរសុខទុក្ខ និងឧបត្ថម្ភស្បៀងគ្រឿងឧបភោគបរិភោគ លើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ជនភៀសសឹកដែលបានមកដល់មូលដ្ឋានស្រុកស្ទោង កន្លងមកនិងដូចក្នុងឱកាសនេះ។

សូមបញ្ជាក់ថា អ្នកជំងឺ និងកម្មករដែលទទួលបានអំណោយនៅក្នុងឱកាសនេះមានចំនួន៣៦នាក់ ហើយក្នុង១នាក់ទទួលបាននូវ÷ អង្ករ១បេ ទឹកសុទ្ធ១កេស ទឹកស៊ីអ៊ីវ១យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។ អត្ថបទរដ្ឋបាលស្រុកស្ទោង ពិនិត្យដោយលោក ធូ កែវមុន្នី

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV