Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អណ្ដូងស្នប់ប្រើប្រាស់ទឹកស្អាត និងគ្រឿងបំពាក់មួយឈុត តម្លៃជាង២ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានឯកឧត្តម ខាន់ ខុន  និងលោកជំទាវ ឧបត្ថម្ភជូនកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

អណ្ដូងស្នប់ប្រើប្រាស់ទឹកស្អាត និងគ្រឿងបំពាក់មួយឈុត តម្លៃជាង២ពាន់ដុល្លារសហរដ្ឋអាមេរិក ត្រូវបានឯកឧត្តម ខាន់ ខុន  និងលោកជំទាវ ឧបត្ថម្ភជូនកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបុកអណ្ដូងប្រើប្រាស់ទឹកស្អាត ចំនួនមួយក្រុម របស់ឯកឧត្តម ខាន់ ខុន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ  បានមកដល់ទីបញ្ជាការកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាមសំណើរបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីធ្វើសកម្មភាពបុកអណ្ដូងរៀបចំប្រព័ន្ធទឹកស្អាត សម្រាប់ជូនយោធិន និងក្រុមគ្រួសារប្រើប្រាស់នៅទីបញ្ជាការកងវរសេនាតូចលេខ៤៤៨ ដែលមានទីតាំងនៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា នៅក្នុងទីតាំងកងវរសនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងកម្លាំង និងក្រុមគ្រួសារយោធិន នៅក្នុងរដូវវស្សាប្រើប្រាស់ទឹកស្រះ ដែលបានមកពីទឹកភ្លៀង។  តែក្នុងរដូវប្រាំង ទឹកស្រះត្រូវរីងស្ងួត ខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងអង្គភាព ហើយកន្លងមកនេះអង្គភាពមានអណ្ដូងទឹកចំនួនពីរ តែមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់តាមសេចក្តីត្រូវការរបស់កងកម្លាំងនិងក្រុមគ្រួសារនៅឡើយ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឯកឧត្តម ខាន់ ខុន  រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងលោកជំទាវ ដោយកន្លងមកនេះតែងតែបានជួយឧបត្ថម្ភគាំទ្រដល់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ក៏ដូចជាគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដោយបានបុកកណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់នៅលើដីសម្បទានសង្គមកិច្ច សម្រាប់អតីតយុទ្ធជនបានចំនួនពីរអណ្ដូងរួចមកហើយ។ ហើយថ្ងៃនេះបានជួយដោះស្រាយបុកអណ្ដូងទឹកស្អាត សម្រាប់កងកម្លាំងនៃកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្រើប្រាស់បន្ថែមទៀត នឹងបានសូមគោរពជូនពរឯកឧត្តម និងលោកជំទាវ សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច ក្នុងការបម្រើប្រជាជន ដែលរាជរដ្ឋាភិបាលប្រគល់ជូន។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains