Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពចាក់ឈូសឆាយដី កែលម្អសោភ័ណភាពក្នុងទីតាំងបន្ទាយនៅកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យសកម្មភាពចាក់ឈូសឆាយដី កែលម្អសោភ័ណភាពក្នុងទីតាំងបន្ទាយនៅកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យសកម្មភាពចាក់និងឈូសឆាយដី កែលម្អសោភណ្ឌភាពក្នុងទីតាំងអង្គភាពកងវរសេនាតូចលេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិតាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។

លោកវរសេនីយ៍ទោ ថនស៊ី សក្កា មេបញ្ជាការកងវរសេនាតូចលេខ៤៤៨ បានរាយការណ៍បញ្ជាក់ថា ស្ថានភាពដីក្នុងទីតាំងកងវរសេនាតូចលេខ៤៤៨ នៅរដូវវស្សា កន្លែងមួយចំនួនជាំទឹក ដោយត្រូវទឹកដក់មានរយៈពេលយូរថ្ងៃ បណ្ដាលឱ្យមានការលំបាកក្នុងការហ្វឹកហ្វឺនកងទ័ពនៅក្នុងទីតាំងបន្ទាយ ហើយតាមផ្លូវធ្វើដំណើរផ្នែកខ្លះមានការខូចខាតដោយសារការចាក់ដីគ្រួសក្រហមមានរយៈពេលយូរឆ្នាំមកហើយ។ ថ្ងៃនេះអង្គភាពកងវរសេនាតូចលេខ៤៤៨ ដោយមានការឧបត្ថម្ភគាំទ្រពីឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមានការចូលរួមពីសប្បុរសជននានា អង្គភាពបានដំណើរការចាក់និងឈូសឆាយដីនៅក្នុងទីតាំងបន្ទាយ ដែលត្រូវចំណាយថវិកាជាង ២,៥០០ដុល្លារសហរដ្ឋអាមេរិក។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរចំពោះលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការកងវរសេនាតូច លេខ៤៤៨ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងអង្គភាព ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការអនុវត្តផែនការកសាងអង្គភាពរឹងមាំលើគ្រប់វិស័យ ការគ្រប់គ្រងកម្លាំង សម្រាប់ត្រៀមបម្រុងចល័តអន្តរាគមន៍តាមបទបញ្ជា ការហ្វឹកហ្វឺនរៀនសូត្រអប់រំចិត្តសាស្ត្រ  ការចូលរួមអនុវត្តភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបទល្មើសធនធានធម្មជាតិ និងការងារបង្កបង្កើនផលចិញ្ចឹមសត្វលើកស្ទួយជីវភាព ក្នុងការចិញ្ចឹមកងទ័ពបានយ៉ាងល្អប្រសើរ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនបន្ថែមទៀត ជូនមេបញ្ជាការកងវរសេនាតូចលេខ៤៤៨  រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ដោយត្រូវប្តេជ្ញាចិត្តដាច់ខាតការពារជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើង ដោយការបោះឆ្នោត ការពារសុខសន្តិភាព និងការអភិវឌ្ឍ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពម៉ឺងម៉ាត់ស្វាហាប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យហើយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains