Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្តមសេនីយ៍ទោ សោម ស៊ុន សាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួស ក្នុងសមរភូមិការពារបូរណភាពទឹកដី

ឧត្តមសេនីយ៍ទោ សោម ស៊ុន សាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួស ក្នុងសមរភូមិការពារបូរណភាពទឹកដី

   ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសាកសួរសុខទុក្ខវីរយុទ្ធជន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានរងរបួសក្នុងសមរភូមិការពារបូរណភាពទឹកដី នៅព្រំដែនកម្ពុជា-ថៃ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសបន្ត នៅផ្នែកគិលាដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលទើបមកពីពិនិត្យព្យាបាលមុខរបួសនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងនៅមន្ទីរពេទ្យខេត្តសៀមរាប ។

   ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនវីរយុទ្ធជនរបស់យើង ដែលបានគោរពបទបញ្ជា និងតស៊ូលះបង់គ្រប់បែបយ៉ាង ដេីម្បីការពារបូរណភាពទឹកដី និងជាតិមាតុភូមិកម្ពុជានៃយេីង ពីការឈ្លានពានដ៏ឃោឃៅព្រៃផ្សៃពីពួកចោរសៀម  និងបានណែនាំដល់ក្រុមគ្រូពេទ្យ ត្រូវយកចិត្តទុកដាក់ក្នុងការព្យាបាលរបួសបងប្អូនឲ្យបានឆាប់រហ័សជាសះស្បើយ ដេីម្បីបានវិលត្រឡប់ទៅកាន់សមរភូមិមុខវិញ ។

   នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកា  ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ វីរយុទ្ធជនយេីង ចំនួន បីរូប ដេីម្បីជួយសម្រាលនូវការលំបាក និងជាសោហ៊ុយសម្រាប់បន្តទៅពិនិត្យព្យាបាលមុខរបួសបន្តទៀតតាមការណាត់របស់វេជ្ជបណ្ឌិត ។ ជាមួយនេះដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានប្រគល់ភារកិច្ចជូនលោកវរសេនីយ៍ត្រី លី  សុីណា នាយផ្នែកគិលានដ្ឋានរៀបចំរថយន្តគិលានសង្គ្រោះមួយគ្រឿង ជូនលោកអនុសេនីទោ សៀន សុឃាន់ ដែល​មុខរបួស​មិន​ទាន់​ជា​សះស្បើយ​នៅ​ឡេីយ​ដេីម្បទៅពិនិត្យ និងព្យាបាលបន្តនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ តាមការកំណត់របស់លោកវេជ្ជបណ្ឌិត ផងដែរ ។ អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains Cinque Terre Northern Lights Mountains
KNTV