លោកឧត្តមសេនីយ៍ត្រី មាស យ៉ត នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ប្រគល់ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី សួស សុវណ្ណា អតីត ជាប្រធានស្នាក់ការសន្តិសុខ៦០១
(កំពង់ធំ)÷នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ នឹងសហការីនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ចំនួន ២៥,២២៨,៥០០រៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោក វរសេនីយ៍ត្រី សួស សុវណ្ណា អតីតមេបញ្ជាការរង មូលដ្ឋានស្រុកសន្ទុក និងជាប្រធានស្នាក់ការសន្តិសុខ៦០១ ដល់គេហដ្ឋានស្ថិតនៅភូមិកំពង់ធំសង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពលោក វរសេនីយ៍ត្រីផងដែរ ។
លោកឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានមានប្រសាសន៍បន្តថាក្រោមការដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរ:ភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់គិតគូចំពោះកងរាជអាវុធហត្ថគ្រប់រូបដែលបានទទួលមរណៈ និងមានជំងឺដង្កាត់ផ្សេងៗ លោកបានដឹកនាំបង្កើតឲ្យមានមូលនិធិ មហាគ្រួសារនេះឡើង ដើម្បីជួយសម្រួលដល់ក្រុមគ្រួសារក៏ដូចជាចូលរួមរំលែកទុក្ខលំបាកដល់មន្រ្តីកងរាជអាវុធហត្ថក្រោមឱវាទនៅទូទាំងប្រទេស ។ អត្ថបទកង់រាជអាវុធហត្ថ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។