Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង

អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង:

(កំពង់ធំ) : អភិបាលស្រុកស្ទោងអំពាវនាវពលរដ្ឋក្នុងមូលដ្ឋានត្រូវចងចាំឱ្យច្បាស់នូវការឈ្លានពានតជំនាន់របស់ចោរសៀម មកលើទឹកដីសុវណ្ណភូមិនៃយើង: លោក សាយ គឹមឡម បានអំពាវនាវដូច្នេះ ក្នុងឱកាសដែលលោកនិងសហការី អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខចែកអំណោយជូនគ្រួសារវីរៈកងទ័ព និងជនភៀសសឹកនៅក្នុងឃុំកំពង់ចិនត្បូងកាលពីរសៀលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៥ ។

លោកសង្កត់ធ្ងន់ថា ម្ដងហើយម្ដងទៀត ដដែលៗចោរសៀមតែងបង្កអរិភាពឥតឈប់ឈរមកលើព្រះរាជាណាចក្រកម្ពុជាទាំងការរំលោភបំពានលើសន្ធិសញ្ញាក អនុសញ្ញា បារាំងសៀមឆ្នាំ១៩០៤ ឆ្នាំ១៩០៧ស្ដីពីបញ្ហាប្រាសាទព្រះវិហារនិងព្រំដែន ជាពិសេសសន្ធិសញ្ញាទីក្រុងសឺណែវ ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ដែលសាលក្រុមបានកាត់និងប្រគល់ប្រាសាទព្រះវិហារនិង តំបន់ជុំវិញមកជូនព្រះរាជាណាចក្រកម្ពុជាជាម្ចាស់ដើមវិញ ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះបរមរតនកោដ្ឋ។

ទន្ទឹមនឹងនេះ លោកបានណែនាំដល់ អាជ្ញាធរភូមិ ឃុំ ត្រូវធ្វើបច្ចុប្បន្នភាពជនភៀសសឹកឬគ្រួសារវីរៈកងទ័ពដែលបានមកដល់មូលដ្ឋានរបស់ខ្លួនឱ្យបានទៀងទាត់ជាប្រចាំដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះផ្សេងៗ ហើយបងប្អូនជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពអង់អាចក្លាហាននៃយើងសូមថែសុខរក្សាសុខភាពឱ្យបានល្អប្រសើរ ប្រសិនបើមានបញ្ហាសុខភាពមិនប្រក្រតីណាមួយសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងទៅមន្ទីរពេទ្យបង្អែកស្ទោងព្រោះនៅទីនោះក្រុមគ្រូពេទ្យទទួលនិងព្យាបាលជំងឺជូនដោយឥតគិតថ្លៃឡើយ។

លើសពីនេះលោក សាយ គឹមឡម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងនិងឯកឧត្តមប៉ុញ សច្ចៈ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខសុខុមារភាពពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពដែលបានភៀសខ្លួនមកដល់មូលដ្ឋានស្រុកស្ទោងក្នុងកាលៈទេសៈដែលប្រទេសជាតិយើងរងការឈ្លាន ឈ្លានពានពីចោលសៀមដោយមិនដឹងថាថ្ងៃណាត្រូវបានបិទបញ្ចប់ មានសន្តិភាពពេញលេញនិងត្រឡប់ទៅកាន់គេហដ្ឋានវិញឡើយ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគដែលចែកជូននៅក្នុងឱកាសនេះ ជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ប៉ុញ សច្ចៈប្រធានក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូងនិងសប្បុរសជនជិតឆ្ងាយ ហើយគ្រួសារទាំង៦៣ខាងលើក្នុងមួយគ្រួសារៗទទួលបាននូវអង្ករ១បេ មី១កេស ទឹកត្រី១យួរ និងទឹកស៊ីអ៊ីវ១យួរផងដែរ។អត្ថបទរដ្ឋបាលស្រុកស្ទោង-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV