Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវគ្រប់គ្រងលំហូរគ្រួសារវីរៈកងទ័ព និងជនភៀសសឹកឱ្យបានហ្មត់ចត់បំផុត

លោកអភិបាលស្រុកស្ទោង ណែនាំដល់អាជ្ញាធរឃុំត្រូវគ្រប់គ្រងលំហូរគ្រួសារវីរៈកងទ័ព និងជនភៀសសឹកឱ្យបានហ្មត់ចត់បំផុត

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរឃុំ ត្រូវគ្រប់គ្រងលំហូរគ្រួសារវីរៈកងទ័ពនិងជនភៀសសឹកឱ្យបានហ្មត់ចត់បំផុត លោក សាយ គឹមឡម បានណែនាំដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបន្តចុះ សំណេះសំណាលសួរសុខទុក្ខគ្រួសារវីរ:កងទ័ព និងជនភៀសសឹក៩គ្រួសារ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

លោកបានបន្ថែមថា ការគ្រប់គ្រងលំហូរចេញចូលជនភៀសសឹក និងគ្រួសារវីរ:កងទ័ពនេះគឺជាការគ្រប់គ្រងនូវស្ថានភាពក្នុងការមករស់នៅក្នុងមូលដ្ឋានរបស់យើង ជាពិសេសការត្រៀមលក្ខណៈក្នុងការឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគបរិភោគ និងការត្រៀមលក្ខណៈជួយពួកគាត់គ្រប់ពេលវេលាមិនថាយប់ឬថ្ងៃឡើយ។

មួយគ្នានេះលោក សាយ គឹមឡម បានណែនាំដល់បងប្អូនជនភៀសសឹក និងគ្រួសារវីរៈកងទ័ព ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ដើម្បីសុខភាពមាំមួន ជាពិសេសប្រសិនបើមានបញ្ហាសុខភាពឬមិនប្រក្រតីណាមួយសូមប្រញាប់រួសរាន់រាយការណ៍ជូនមេភូមិ ឬអាជ្ញាធរពាក់ព័ន្ធ ត្រូវទៅមណ្ឌលសុខភាពពពក ឬមន្ទីរពេទ្យបង្អែកស្ទោងឱ្យបានលឿនឆាប់រហ័សបំផុត ព្រោះនៅទីនោះក្រុមគ្រូពេទ្យទទួល និងផ្ដល់សេវាដោយឥតគិតថ្លៃឡើយ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ នេះជនភៀសសឹកនិងគ្រួសារវីរៈកងទ័ពបានមកដល់មូលដ្ឋានស្រុកស្ទោងប្រមាណជាង៨០០គ្រួសារ ហើយក្នុងនោះឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានផ្ដល់ស្បៀងសង្គ្រោះបឋមប្រមាណ៥០០គ្រួសារ និងលោក សាយ គឹមឡម អភិបាលស្រុក អាផ្ញាធរឃុំនិង ព្រះអនុគណស្រុក ព្រះមន្ត្រីសង្ឃ សាលាអនុគណស្រុកស្ទោង បានចែកជូនប្រមាណជាង១០០គ្រួសារ ហើយក្នុងឱកាសនេះដែរ លោកអភិបាលស្រុកស្ទោងបានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។ អត្ថបទរដ្ឋបាលស្រុកស្ទោង. ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV