Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឯកឧត្តម ហាន កុសល ដឹកនាំកិច្ចប្រជុំគណៈកម្មការសុខភាពសិក្សាខេត្តកំពង់ធំ

ឯកឧត្តម ហាន កុសល ដឹកនាំកិច្ចប្រជុំគណៈកម្មការសុខភាពសិក្សាខេត្តកំពង់ធំ

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំគណៈកម្មការសុខភាពសិក្សាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទយាយព័ន្ឋ នៃរដ្ឋបាលខេត្តកំពង់ធំ។

ថ្លែងនៅអង្គពិធីប្រជុំនេះឯកឧត្តម ហាន កុសល បានធ្វើបទបង្ហាញពីផលប៉ះពាល់បង្កដោយបារីអេឡិចត្រូនិក ដែលកំពុងតែបំផ្លាញខួរក្បាលរបស់យុវជន សិស្សានុសិស្ស របស់របាយការណ៍សិក្សាស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោកដែលទាមទារឱ្យយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ និងវិធានការគន្លឺះដែលដាក់ចេញដោយសម្ដេចមហាបវរធិបតី (ការយកចិត្តទុកដាក់លើសុខភាពសិស្សតាមរយៈះអាហារូបត្ថម្ភ)។ បញ្ហាបារីអេឡិចត្រូនិក គឺ ប៉ះពាល់ដល់បេះដូង តម្រងនោម ថ្លើម បង្កដោយលោហៈធ្ងន់ ផ្ទុះថ្មបណ្តាលឱ្យរលាក ខូចមុខ ហើយជំរុញឱ្យមានការជក់បារី ជាច្រកទ្វារទៅកាន់គ្រឿងញៀនផ្សេងទៀត ឧបករណ៍សម្រាប់ជក់បារីអេឡិចត្រូនិក អាចប្រើសម្រាប់គ្រឿងញៀនផ្សេងទៀត មានការចម្លងរោគដោយការប្រើឧបករណ៍រួមគ្នា។

ឯកឧត្តមអភិបាលរងខេត្ត បានលើកឡើងថាគណៈកម្មការសុខភាពសិក្សាថ្នាក់ខេត្តកំពង់ធំមានតួនាទី/ភារកិច្ចគឺជាសេនាធិការរបស់គណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សាក្នុងការសម្របសម្រួលការបញ្ជ្រាបគោលនយោបាយ ជាតិស្ដីពីសុខភាពសិក្សា ដែលបានទទួលស្គាល់ការឯកភាពពីគណៈរដ្ឋមន្រ្ដីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី៥ខែមេសាឆ្នាំ២០១៩។ផែនការសកម្មភាពជាតិស្តីពីសុខភាពសិក្សាឆ្នាំ២០២១-២០៣០ ផ្ដោតលើសកម្មភាពជាអាទិភាពសម្រាប់អនុវត្តយុទ្ធសាស្រ្ដទាំង៩ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន សម្រាប់ការអប់រំកុមារតូច បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា រួមទាំងអប់រំបច្ចេកទេស វិជ្ជាជីវៈ និងការសិក្សាពេញមួយជីវិតស្របតាមយុគសម័យបច្ចេកទេសឌីជីថលក្នុងការបង្កើនសេដ្ឋកិច្ចនិងសុខុដុមជីវិតបុគ្គលនិងសង្គម។រដ្ឋបាលក្រុងស្រុកត្រូវដឹកនាំនិងទទួលខុសត្រូវក្នុងការលើកកម្ពស់សុខភាពដល់អ្នកសិក្សា បុគ្គលិកអប់រំ និងប្រជាពលរដ្ឋដើម្បីទប់ស្កាត់នូវរាល់ផលប៉ះពាល់ទាំងឡាយចំពោះសុខភាពសាធារណៈស្ថិតក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងការរួមចំណែកធ្វើឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ 

ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានបន្តទៀតថា ភាគីពាក់ព័ន្ធត្រូវសហការពិនិត្យឡើងវិញនិងធ្វើបច្ចុប្បន្នភាពគណៈកម្មការសុខភាពសិក្សាថ្នាក់ខេត្ត និងក្រុងស្រុក ដើម្បីសម្រេចបាននូវការអនុវត្តគោលនយោបាយជាតិស្ដីពីសុខភាពសិក្សា។ភាគីពាក់ព័ន្ធត្រូវពិនិត្យនិងសិក្សាអំពីលទ្ធភាពនៃការផ្អាក ឬបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាគ្រប់កម្រិតស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នៅពេលមានករណីកើនឡើង ឬថយនៃជំងឺឆ្លងរាតត្បាតនានា ដោយផ្អែកតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជននិងកីឡា ត្រូវសហការជាមួយដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដោយកៀរគរប្រភពធនធាន ស្របច្បាប់ផ្សេងៗ ដើម្បីលើកកម្ពស់សុខភាពសិក្សានៅក្នុងខេត្តប្រកបដោយប្រសិទ្ធភាព។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV