Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ស្នងការនគរបាលខេត្តកំពង់ធំ៖ សមិទ្ធផលទាំងអស់គឺកើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង

ស្នងការនគរបាលខេត្តកំពង់ធំ៖ សមិទ្ធផលទាំងអស់គឺកើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង

(កំពង់ធំ)៖លោកឧត្តមសេនីយ៍ទោ ហេងសុផល ស្នងការនគរបាលខេត្តកំពង់ធំបានថ្លែងថាទាំងអស់គឺកើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្ងៃពុធ១១ កើតខែមិគសិរ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកបានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងកន្លងមកដើម្បីឲ្យទទួលបាននូវសមិទ្ធិផលជាស្នាដៃយើងដូច្នេះបន្តថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាងនូវសមិទ្ធផលថ្មីៗ បន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ របស់យើង។

លោកសង្ឃឹមថាថ្នាក់ដឹកនាំ និងបងប្អូនកងកម្លាំងយើងទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧។

លោកបញ្ជាក់ថាកងកម្លាំងត្រូវរៀបចំផែនការច្បាស់លាស់ដោយបែងចែកភារកិច្ច ផ្លាស់ប្តូរវេនដោយមានការប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីទទួលជួបជាមួយប្រជាពលរដ្ឋ លើការងារផ្តល់សេវា សាធារណៈជូនពួកគាត់តាមសំណូមពរ និងទាន់ពេលវេលា ពិសេសចេញល្បាតការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រដោយសហការជាមួយកម្លាំង ជំនាញ កម្លាំងប្រជាការពារ ដោយលក្ខណៈប្តូរវេនឡើងចុះ ។

លោកបន្តថាត្រូវផ្តល់សេវាដោយសហការជាមួយជំនាញពាក់ព័ន្ធ បំពេញបែបបទ លិខិតស្នាមជូនប្រជាពលរដ្ឋចុះដល់ខ្នងផ្ទះនិងបន្តចែកលេខទូរស័ព្ទដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការទំនាក់ទំនង់ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពេលមានបាតុភាពឬ សកម្មភាពផ្សេងៗ កើតឡើងជាយថាហេតុ និងអនុវត្តលើការងារនគរបាល និងសហគមន៍ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់ ។

លោកបានដាស់តឿនដល់កងកម្លាំងត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការ ជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈនិងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ហើយបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល កងកម្លាំងត្រូវចូលរួមការដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាដោយប្រើយុទ្ធសាស្ត្រឈ្នះៗរស់នៅសុខដុមរម្យនាជាមួយគ្នា។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun