Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

លោក ឃីម សុខឃាង ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ

លោក ឃីម សុខឃាង ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០២៤ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោក ឃីមសុខឃាង បានជំរុញឲ្យបងប្អូនបង្ហាញពីកង្វល់ ដោយភាពស្មោះត្រង់ចេញពីបេះដូង ដើម្បីរួមគ្នាដោះស្រាយឲ្យបានទាន់ពេលវេលា និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងឱកាសជួបសំណេះសំណាលនៅពេលនោះលោកអភិបាលស្រុក លើកឡើងថាប្រជាពលរដ្ឋគឺជាភ្នែកជាច្រមុះ ដែលឆ្លុះបញ្ចាំងពីការបម្រើសេវារបស់មន្ត្រីសាធារណៈតាមគ្រប់រូបភាព បើបងប្អូនមិនសប្បាយចិត្តបញ្ជាក់ពីភាពអសកម្មរបស់មន្ត្រីរបស់យើង។ តែបើបងប្អូនមានការសប្បាយចិត្តអបអរសាទរបញ្ជាក់អំពីការបម្រើសេវារបស់មន្ត្រីសាធារណៈបានល្អ។

លោកបានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋត្រូវទាក់ទងអាជ្ញាធរមូលដ្ឋានភូមិ ឃុំ របស់បងប្អូន ដើម្បីផ្លាស់ប្ដូរយោបល់និងចូលរួមដោះស្រាយតាមលទ្ធភាព។ ក្នុងករណីដែលកង្វល់របស់បងប្អូនមិនអាចដោះស្រាយបាន អាជ្ញាធរមូលដ្ឋាននឹងលើកយកបញ្ហានោះដើម្បីស្នើសុំទៅថ្នាក់ដឹកនាំក្រុមការងារជួយដោះស្រាយផងដែរ។

លោកអភិបាលស្រុកប្រាសាទសំបូរ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមផ្ដល់ព័ត៌មានដល់អាជ្ញាធរមូលដ្ឋានជៀសវាងប្រើប្រាស់បណ្ដាញសង្គមធ្វើជាវេទិកាជជែកពិភាក្សា។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ.ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains