រដ្ឋបាលឃុំកំពង់ចិនត្បូង ប្រារព្ធពិធីអបអរសាទរខួបលើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា០២ធ្នូ ឆ្នាំ២០២៤
(ខេត្តកំពង់ធំ)÷ លោក អ៊ុក ច័ន្ទ ណារិទ្ធិ សមាជិកក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង និងលោក សួគ៌ ប៊ុនធង អភិបាលរងស្រុកស្ទោង ព្រមទាំងសហការីបានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៤៦ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា០២ធ្នូ (០២ធ្នូ ១៩៧៨ -០២ធ្នូ២០២៤) នៅស្រុកស្ទោងនាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។
ជាមួយគ្នានេះលោក សួគ៌ ប៊ុនធង បានអានសន្ទរកថាសម្ដេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦នេះ ជូនគណៈធិបតី សមាជិក សមាជិកា នៃអង្គពិធីទាំងមូលបានជ្រាបនិងជាការចងចាំនូវមហាគុណូបការ:នៃអគ្គស្ថាពនិកឆ្នើមរណសិរ្សនេះស្ថិតនៅក្នុងចិត្តនិងបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់រូបជាអមតៈ។
ទន្ទឹមនឹងនេះ លោកអ៊ុក ច័ន្ទ ណារិទ្ធិ បានលើកឡើងថា ស្មារតី០២ធ្នូ គឺជាការពញាក់ស្មារតីចូលរួមរបស់ប្រជាពលរដ្ឋខ្មែរគ្រប់មូលដ្ឋានដើម្បីឈ្នះលើរបបអាក្រក់ឬជ្រុលនិយម និងឈានទៅរក្សាបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកបានបន្ថែមថា ស្មារតី២ធ្នូនិងអង្គមីទ្ទិញនៅពេលនេះក៏ជាការបង្កើត ឱកាសដើម្បីរំលឹកនិងចងចាំនូវអតីតកាលនៃការរួបរួមសាមគ្គីភាព និងលើកស្ទួយស្មារតីសន្តិភាពជាតិនិយម ការលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរ បន្តសហការនិងរួបរួមគ្នាជាកម្លាំងស្នូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ទាំងបច្ចុប្បន្ននិអនាគត ។
ក្នុងឱកាសនោះដែរ អ្នកស្រី រុំ ផល្លា តំណាងយុវជននិងប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងទាំងមូល បានប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាសុខសន្តិភាពជាពិសេសស្មារតី២ធ្នូ និងដឹងគុណជានិច្ចជាអមតៈនិង អនុវត្តនូវគោលម៌ាគានយោបាយ យុទ្ធសាស្ត្រ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និង ផឹកទឹកមិនភ្លេចប្រភពទឹក។ អត្ថបទរដ្ឋបាលស្រុកស្ទោង.ពិនិត្យដោយអ៊ុមញឹប