Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ពិធីបើការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ប្រវែង ៤.២៦០ម៉ែត្រ នៅភូមិឈូកស្ទឹង

ពិធីបើការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ប្រវែង ៤.២៦០ម៉ែត្រ នៅភូមិឈូកស្ទឹង

(កំពង់ធំ)÷ លោក ឃីម សុខឃាង អភិបាលស្រុកប្រាសាទសំបូរ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបើការដ្ឋានគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤ ដែលជាគម្រោងផ្លូវក្រាលគ្រួសក្រហមប្រវែងសរុប ៤.២៦០ម៉ែត្រ និងប្រព័ន្ធលូ ស្ថិតនៅភូមិ សេរីសុខា ភូមិអន្សក្រហាយ ភូមិឈូក ភូមិគ្រួស និងភូមិឈូកស្ទឹង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤

នៅក្នុងឱកាសបើកការដ្ឋាននាពេលនោះ លោក ឃីម សុខឃាង បានណែនាំម្ចាស់ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អនុវត្តការសាងសង់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីធានាបាននូវផ្លូវមានគុណភាពជាប់ធន់ប្រើប្រាស់បានយូរអង្វែង។ ការសាងសង់ផ្លូវត្រូវអនុវត្តតាមកិច្ចសន្យា ស្តង់ដារបច្ចេកទេស ហើយក្រុមហ៊ុនសាងសង់ផ្លូវត្រូវមានគ្រឿងចក្រ និងសម្ភារបរិក្ខារគ្រប់គ្រាន់ មានប្រវត្តិការសាងសង់ល្អ និងច្បាស់លាស់។

លោកអភិបាលស្រុក បានស្នើឱ្យបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសមិទ្ធផលនានានៅក្នុងសហគមន៏ របស់ខ្លួន ជាពិសេសគឺផ្លូវដែលជាគម្រោងមូលនិធិឃុំនាពេលនេះ ហើយពេលបងប្អូនប្រើប្រាស់ផ្លូវត្រូវធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្នគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវចាក់ដីឱ្យខ្ពស់ជាងផ្លូវឡើយ ។

លោក ឃីម សុខឃាង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលជាមាតាបិតា អាណាព្យាបាលត្រូវតែបញ្ជូនកូន ចៅទៅរៀនឱ្យបានគ្រប់គ្នា ព្រោះមានតែការសិក្សាទេដែលធ្វើឱ្យអនាគតរបស់កូនក្លាយទៅជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងធ្វើឱ្យភូមិឃុំរបស់បងប្អូនមានការអភិវឌ្ឍជាលំដាប់។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ-ពិនិត្យដោយអ៊ុមញឹប។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2025 ទទកធ-KNTV - Web Design by Phoeun
Cinque Terre Northern Lights Mountains