Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

រដ្ឋបាលស្រុកកំពង់ស្វាយរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

រដ្ឋបាលស្រុកកំពង់ស្វាយរៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

(កំពង់ធំ)៖លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្ររធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ (២ ធ្នូ ១៩៧៨-២ ធ្នូ ២០២៤) ទិវារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលាស្រុកកំពង់ស្វាយថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមប្រមាណជិត៨០០នាក់នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤

លោកជំទាវថ្លែងអានសន្ទរកថារបស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីប្រវត្តិ នៃកម្លាំងអ្នកស្នេហាជាតិ មកពីគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស បានក្រោកឈរឡើងប្រកាសបង្កើតរណសិរ្ស ដឹកនាំការតស៊ូរំដោះជាតិមាតុភូមិ និងប្រជាជនពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

លោកជំទាវបញ្ជាក់ថាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានពុះពារគ្រប់ការលំបាក ព្រមទាំងការដឹកនាំអនុវត្តនូវនយោបាយឈ្នះឈ្នះ ទទួលបានជោគជ័យ នាំមកនូវសុខសន្តិភាពនិងការឯកភាពជាតិពេញលេញ ហើយប្រទេសជាតិ ត្រូវបានការអភិវឌ្ឍឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យនិង បន្តដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំការអភិវឌ្ឍប្រទេសជាតិ មានការរីកចម្រើនរុងរឿងបន្ថែមទៀត ។

លោកជំទាវបន្តថាយើងទាំងអស់គ្នាត្រូវដឹងថាថ្ងៃ ២ ធ្នូគឺជាថ្ងៃប្រវត្តិសាស្ត្ររបស់ជាតិយើង យើងជាកូនជាចៅជំនាន់ក្រោយត្រូវយល់ដឹងឲ្យច្បាស់ថាបើគ្មានថ្ងៃទី២ធ្នូនិងថ្ងៃជ័យជម្នះ ៧ មករានោះទេ យើងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែលមិនអាចបុគ្គលណាបដិសេធបានឡើយ។ដូច្នេះយើងត្រូវពង្រឹងនិងថែរក្សាឲ្យបានរឹងមាំនៅសាមគ្គីភាពក្នុងឯកភាពផ្ទៃក្នុង និងទស្សនៈគោលជំហរនិងនយោបាយសតិអារម្មណ៍តាមគោលការណ៍រក្សាចាស់បង្កើតថ្មី។

Loading

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2024 ទទកធ-KNTV - Web Design by Phoeun