ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិការបស់មិត្តរួមអាវុធ ឧបត្ថម្ភជូនលោកអនុសេនីយ៍ទោ ខុន ឃីន នាយទាហានផ្នែកសឹករងស្ទឹងសែន ដែលទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលវឹលត្រឡប់មកពីបំពេញបេសកកម្ម
(ខេត្តកំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង បានដឹកនាំសហការី ជាថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះ សំណាលសាកសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ខុន ឃីន នាយទាហានផ្នែកសឹករងស្ទឹងសែន ដែលបានទទួលរងគ្រោះថ្នាក់ចរាចរណ៍ ក្រោយពេលវឹលត្រឡប់មកពីបំពេញបេសកកម្មនៅល្ងាចថ្ងៃទី ២៦ខែវិច្ឆិកាឆ្នាំ២០២៤ បណ្ដាលឲ្យបាក់ជើងខាងស្ដាំពីរកំណាត់ ហើយបានធ្វេីការវះកាត់តឆ្អឹងបាក់នៅព្រឹកមុិញនេះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន នេះ ហើយបានណែនាំដល់លោកអនុសេនីយ៍ទោ ខុន ឃីន ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតាមវេជ្ជបញ្ជារបស់លោកគ្រូពេទ្យ ក្នុងការព្យាបាលរបួស ដើម្បីឆាប់បានជាសះស្បើយ វិល ត្រឡប់ទៅបំពេញភារកិច្ចនៅក្នុងអង្គភាពវិញ ។ ហេីយនៅក្នុងឱកាសនេះដែរ ឧត្តម សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកថវិកា ដែលជាជំនួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ និងមិត្តរួមអាវុធ ជាយោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងផ្នែកសឹករងស្ទឹងសែន ឧបត្ថម្ភជូនលោកអនុសេនីយ៍ទោ ខុន ឃីន និងក្រុមគ្រួសារចំនួន២,៤០០,០០០រៀល ដើម្បីចាត់ចែងក្នុងការព្យាបាលការវះកាត់តជើងបាក់នៅពេលនេះ ។
លោកអនុសេនីយ៍ទោ ខុន ឃីន និងក្រុមគ្រួសារ បានថ្លែងនូវការគោរពអរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងនាយទាហាន នាយទាហានរងនិងពលទាហាន ផ្នែកសឹករងស្ទឹងសែន ដែលបានជួយឧបត្ថម្ភថវិកាដល់គាត់ ដែលកំពុងមានការខ្វះខាតក្នុងការព្យាបាលរបួសនៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម អស់លោក ដែលជាសប្បុរសជនទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ ។ អត្ថបទតំបន់សឹករងកំពង់ធំ-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។