Create Sticky Header/Footer on a Web Page using HTML CSS and JavaScript
ទទកធ-KNTV គេហទំព័រ https://kampongthominfo.com នៃមន្ទីរព័ត៌មាន ខេត្តកំពង់ធំ (សូមអរគុណសន្តិភាព! មានសន្តិភាព ទើបមានថ្ងៃនេះ!) បញ្ឈប់ការប្រើប្រាស់គ្រឿងញៀន ជាជម្រើសដ៏ឆ្លាតវៃ គ្រឿងញៀនមិនមែនជាឱសថលើកកម្លាំងនោះឡើយ។ សូមប្រាប់មនុស្សជាទីស្រឡាញ់ ពីគ្រោះថ្នាក់នៃគ្រឿងញៀន ប្រើគ្រឿងញៀនគឺបំផ្លាញខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ កុំយកអនាគតដ៏ស្រស់ថ្លារបស់អ្នក ទៅជាប់ជំពាក់នឹងគ្រឿងញៀន ស្វែងរកវិជ្ជា កិត្តិយសមាន សេពគ្រឿងញៀន នាំមហន្តរាយ។ គោរពច្បាប់ចរាចរណ៍បើកបរដោយការយោគយល់ គោរពច្បាប់ចរាចរណ៍បើកបរសូមពាក់មួកសុវត្ថិភាពជានិច្ច។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ រួម​ជាមួយ​បងប្អូន​អតីត​យុទ្ធ​ជន​កំពុង​រស់​នៅ​លេីដីសម្បទានសង្គមកិច្ច​ គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​យុទ្ធ​ជន​ពិការ​ដោយ​សារ​សង្គ្រាម

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ រួម​ជាមួយ​បងប្អូន​អតីត​យុទ្ធ​ជន​កំពុង​រស់​នៅ​លេីដីសម្បទានសង្គមកិច្ច​ គោរព​វិញ្ញាណក្ខន្ធ​សព​អតីត​យុទ្ធ​ជន​ពិការ​ដោយ​សារ​សង្គ្រាម​

ខេត្តកំពង់ធំ៖ ក្រុម​គ្រួសារ​អតីត​យុទ្ធ​ជន​ និង​យុទ្ធ​មិត្ត​ ធ្លាប់​រួម​អាវុធ​ក្នង​សម័យ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​ ដែល​កំពុង​រស់​នៅ​លេីដីសម្បទានសង្គមកិច្ច​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ​ ធិបតី​ នៅឃុំ​ក្រយា ​ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ បាន​រួម​គ្នា​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​ពលបាលឯក ​គង់​ រ៉េន​ អាយុ​ ៦២​ ឆ្នាំ​ ដែល​បាន​ទទួល​មរណភាព​ដោយ​រោគាពាធ​ នៅ​ពេល​ថ្មីៗ​នេះ​ ។ ដែល​ពិធី​នេះ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ ​តំបន់​ប្រតិបត្តិការ​សឹក​រងកំពង់ធំ​ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជន​កម្ពុជា​ ខេត្ត​កំពង់ធំ និងលោក ជុំ វីរៈ អភិបាលរងស្រុកសន្ទុក​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ ។

លោក​អនុសេនីយ៍​ទោ​ នួន​ សុីថាល់​ ក្រុម​លេខាធិការដ្ឋាន​សមាគមអតីតយុទ្ធជន​ និងនិវត្ត​ជន​កម្ពុជា​ បាន​ឡេីង​អានសារលិខិត​ចូលរួម​រំលែក​ទុក្ខ​ របស់​គណ:កម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្ត​ជន​កម្ពុជា​ និង​ដោយ​គូស​បញ្ជាក់​អំពី​ប្រវត្តិ​ស្នាដៃ​សំខាន់​ៗ​របស់​លោក​ពលបាលឯក ​គង់​ រ៉េន​ ដែល​ធ្លាប់​បាន​ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​ នៅ​ថ្ងៃទី​ ២៦​ ខែ​តុលា​ ឆ្នាំ​១៩៨៦​ នៅ​អង្គភាព​កង​វរសេនាតូច​លេខ​ ៥៥​ យោធា​ខេត្ត​កំពង់​ធំ​ ហើយ​បាន​ត្រូវ​របួស​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​តំបន់​អូរពោធិ៍​ ខេត្ត​ព្រះវិហារ​ ក្នុង​ភារកិច្ច​ការពារ​ផ្លូវ​ជាតិ​លេខ​១២​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ មេសា​ ឆ្នាំ​១៩៩១​ ។ ​គាត់​មាន​ភរិយា​ និង​កូន​នៅ​ក្នុង​បន្ទុក​ចំនួន​ ៥​នាក់​ ហើយ​កន្លង​មក​គាត់​គ្មាន​ដី​ គ្មាន​ផ្ទះ​រស់​នៅ​ ត្រូវ​បាន​សម្តេច​តេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន​ ព្រមទាំង​អាជ្ញាធរ​ដែនដី​ និង​គណ:​កម្មាធិការសមាគមអតីតយុទ្ធជន​ ខេត្តកំពង់​ធំ​ ប្រគល់​ដីសម្បទានសង្គមកិច្ច​ជូន​គាត់​មួយ​ហិកតា​កន្លះ​ និង​ផ្ទះ​មួយ​ខ្នង​ ដេីម្បី​រស់​នៅ​កសាង​ជីវភាព​ថ្មី​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ បាន​ថ្លែង​នូវ​ការ​សោកស្ដាយ​អាឡោះអាល័យ​ជា​ទីបំផុត​ចំពោះ​ការ​បាត់​បង់​លោក​ពលបាលឯក គង់​ រ៉េ​ន​ ដែលជា​អតីត​យុទ្ធ​ជន​ ធ្លាប់​មាន​គុណ​បំណាច់​ចំពោះ​ជាតិ​ និង​មាតុ​ភូមិ​ ។ ជាស្វាមី​ និង​ជា​ឪពុក​ដ៏​ល្អ​ ក្នុង​គ្រួសាររបស់​លោក​ស្រី​ អ៊ុត​ សុី​ ដែល​ត្រូវ​ជាភរិយា​ និង​បាន​សូម​គោរព​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​គាត់​ ឲ្យ​បាន​ទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ​ ។

ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ ក៍បានបញ្ជាក់ផងដែរថា៖ អតីត​យុទ្ធ​ជន​ ដែល​បាន​មក​រស់​នៅ​លេីដីសម្បទានសង្គមកិច្ច​នៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​នេះ​ មាន​ចំនួន​ ២០៦​ គ្រួសារ​ មាន​រយៈ​ពេល​ជិត​ ៥​ឆ្នាំ​កន្លង​មក​ហើយ​ ។ ហើយ​បងប្អូន​អតីត​យុទ្ធ​ជន​យេីង ​ដោយ​សារ​មាន​ជំងឺ​ប្រចាំ​កាយ​ និង​របួស​សេីរេី​ បាន​ទទួល​មរណភាព​អស់​ចំនួន​ ១៧​នាក់​ រួច​មក​ហើយ​ ។

នៅ​ក្នុង​ឱកាស​នេះ​ ឧត្តម​សេនីយ៍​ទោ​ សោម​ ស៊ុន​ និងលោក ជុំ វីរៈ ព្រមទាំងសហការី​ បាន​នាំយក​ថវិកា​បេឡាមរណសង្គ្រោះ​ ចំនួន​ ៤,០០០,០០០​ រៀល​ របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជន​កម្ពុជា​ និង​អំណោយ​មនុស្សធម៌​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ និង​លោក​ជំទាវ​ ប្រគល់​ជូន​ក្រុម​គ្រួសារ​សព​ និង​ចូល​រួម​ក្នុង​ពិធី​បុណ្យសព​នេះ​ផងដែរ​ ។អត្ថបទតំបន់ប្រតិបត្តិការសឹករងកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។

Loading

មន្ទីរព័ត៌មាន ទទកធ ទទក ទទក២ វិទ្យុជាតិកំពង់ធំ សោតទស្សន៍ AKP
Mountains Cinque Terre Northern Lights Mountains Cinque Terre

Subscribe ទទកធ-KNTV

Leave a Reply

Your email address will not be published. Required fields are marked *

© 2026 ទទកធ-KNTV - WordPress Video Theme by WPEnjoy
KNTV