មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ៖មន្ត្រីទាំងអស់ត្រូវពង្រឹងលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការងារទីផ្សារដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ
(កំពង់ធំ)៖ឯកឧត្តម ជា កុសល រដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ បានជំរុញឲ្យមន្ត្រីទាំងអស់
ត្រូវពង្រឹងលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឲ្យស្របតាមតម្រូវការងារទីផ្សារដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ ។
ឯកឧត្តម ជា កុសល បានថ្លែងក្នុងពិធីបិទក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅបន្តឆ្នាំ ២០២៥ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជា្ជជីវៈ របស់មន្ទីរការងារបណ្តុះបណ្តាលនិងវិជ្ជាជីវៈ ខេត្តកំពង់ធំ ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត លោក អៀង សុភាព ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្ត អភិបាលក្រុង ស្រុក មន្ត្រីរាជការ សហគ្រាស សិស្សនិស្សិតប្រមាណជិត២០០ នាក់ ។
ឯកឧត្តមសូមគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំមន្ទីរ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បេឡាជាតិសន្តិសុខសង្គម វិទ្យាស្ថានពហុបច្ចេកទេស មជ្ឈមណ្ឌលការងារ តាមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ដែលបានរួមគ្នាបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុង អនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍
វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយផ្លែផ្កាដែលបានចូលរួមលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គមនិងបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗទៀត សំដៅបំពេញអនុលោមភាព។
ការបំពេញបែបបទស្តីពីសហគ្រាស និងការអនុវត្តលក្ខខណ្ឌការងារតាមសហគ្រាសគ្រឹះស្ថាន ដែលតម្រូត្រូវ ឱ្យបំពេញបែបបទតាមអនឡាញ ទាំងនេះគឺជាការរួមចំណែកគោលនយោបាយឌីជីថល របស់រដ្ឋាភិបាល អាណត្តិទី៧
ឯកឧត្តមបន្តថារាជរដ្ឋាភិបាលតាមរយៈក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដាក់ឱ្យអនុវត្តនូវរបបស្វ័យនិយោជន៍សម្រាប់ផ្នែកថែទាំសុខភាព ទាំងអស់នេះសុទ្ធតែជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលកើតឡើងពីសុខសន្តិភាព ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១លាន ៥សែននាក់ ការពី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ឯកឧត្តមបានបញ្ជាក់ទៀតថាដើម្បីធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ បង្កើនឱកាសការងារ បង្កើតបរិយាកាសការងារ ពង្រឹងភាពសុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈនិងពង្រឹងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឱ្យសមស្របតាមតម្រូវការទីផ្សារការងារដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ដូចដែលបានរំលេចឡើងនៅក្នុងយុទ្ធសាស្ត្រកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពការងារនៅកម្ពុជា មន្ទីរត្រូវ ជំរុញទៅដល់ម្ចាស់ សហគ្រាស គ្រឹះស្ថានទាំងអស់ក្នុងដែនសមត្ថកិច្ចខេត្តកំពង់ធំ ចូលរួមអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានដែលពាក់ព័ន្ធផ្សេងទៀត ។
ជាមួយគ្នានេះដែរ ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដូចខាងក្រោម៖
-បន្តសហការសាមគ្គីភាពផ្ទៃក្នុងររង្គភាពឱ្យកាន់តែល្អប្រសើរឡើង
-បំពេញសេវាឱ្យបានល្អតាមគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំ និងលិខិតបទដ្ឋានគតិយុត្ត
– រៀនសូត្រជាប្រចាំដើម្បីពង្រឹងសមត្ថភាពទៅតាមជំនាញរបស់ខ្លួន
-បន្តផ្សព្វផ្សាយជ្រើសរើសសិក្ខាកាមឱ្យចូលរៀនជំនាញវិជ្ជាជីវៈតាមគោលនយោបាយរបស់រដ្ឋាភិបាល
-ថែរក្សាសុខភាព ព្រោះថាមានសុខភាពទើបមានអ្វីៗទាំងអស់ ។
តាមការបញ្ជាក់ពីលោក អៀង សុភាព ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ចាជីវៈខេត្តកំពង់ធំបានឲ្យដឹងថា
ឆ្លើយតប និងផែនការអ ឌ្ឍន៍បីឆ្នាំរំកិលរបស់ បណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ក៏បានរៀបចំផែន ក្នុងនោះមន្ទីរការងារ និងបណ្តុះ រៀបចំផែនការសកម្មភាព ឆ្នាំ២០២៤ សម្រាប់អនុវត្ត ផែនការយុទ្ធសាស្ត្រវិស័យការងារ រ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៥ឆ្នាំ(២០២៤-២០២៨) ដែលមានកម្មវិធីការងារអាទិភាព ភាពចំនួន០៥ រួមមាន៖
យុទ្ធសាស្ត្រទី១-ការរៀបចំ និងការអនុវ ការអនុវត្តគោលនយោបាយទីផ្សារការងារ
យុទ្ធសាស្ត្រទី២-ការអភិវឌ្ឍការអប់រំបណ្តុ រអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
យុទ្ធសាស្ត្រទី៣-ការអភិវឌ្ឍលក្ខខណ្ឌ ខណ្ឌការងារ សុវត្ថិភាព សុខភាពការងារ និងសុខដុមនីយកម្មនៃ ទំនាក់ទំនងវិជ្ជាជីវៈស្របតាមការវិវត្តនៃពិភពការងារ
យុទ្ធសាស្ត្រទី៤-ការពង្រឹងក នឹងការគ្រប់គ្រងទេសន្តរប្រវេសន៏ការងារ ប្រកបដោយសុវត្ថិភាពគុណភាព និងប្រសិទ្ធភាព។
យុទ្ធសាស្ត្រទី៥-ការអភិវឌ្ឍរបបសន្តិសុ សន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាព សង្គម-សេដ្ឋកិច្ច។