លោកឧត្តមសេនីយ៍ត្រី មាស យ៉តឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន១៤នាក់ ឆ្នាំ២០២៤
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និងទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤)។
ពិធីសំណេះសំណាលជាមួយយោធិន ចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ក៍មានអញ្ជើញចូលរួមមានលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ កងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ក្នុងនោះយោធិនចូលសោធននិវត្តន៍ចំនួន១៤នាក់។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខ សេចក្តីនឹករំលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះបងប្អូនដែលបានចូលនិវត្តន៍ទៅហើយនេះ។
សូមបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ត្រី បានឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ជូនយោធិនចូលសោធននិវត្តន៍ ចំនួន១៤នាក់ ក្នុង០១នាក់ទទួលបាន÷ អង្ករចំនួន ០១បេ ស្មើនឹង២៥គីឡូក្រាម មី០១កេស ទឹកបរិសុទ្ធ ០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ និងថវិកាចំនួន ១០០,០០០រៀល (មួយសែនរៀល)៕ អត្ថបទកងរាជអាវុធហត្តខេត្តកំពង់ធំ-ពិនិត្យដោយអ៊ុមញឹប។